សណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៊្រូល ខេត្តសៀមរាប បានទទួលជ័យលាភីអាជ្ញាបណ្ណទង់បៃតង (Green Flag Eco-Campus) ពីស្ថាប័នមូលនិធិអប់រំបរិស្ថាន

សៀមរាប៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៊្រូល ខេត្តសៀមរាប បានទទួលជ័យ លាភីអាជ្ញាបណ្ណទង់បៃតង (Green Flag Eco-Campus) ពីស្ថាប័នមូលនិធិអប់រំបរិស្ថាន ដែលជាគោលបំណងនៃ EcoCampus របស់យើង គឺដើម្បីឱ្យមានឥទ្ធិពលនៅជុំវិញ និងក្រៅសាលាគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

គោលដៅរបស់យើង គឺសំដៅទៅលើយុវជន គ្រប់កម្រិតអប់រំ ដោយសារតែវាមានឥទ្ធិពលយូរអង្វែង និងអាចជួយធ្វើការ ផ្សព្វផ្សាយនូវការយល់ដឹង និងការអនុវត្តឲ្យកាន់តែប្រសើរឡើង នៅក្នុងសហគមន៍ និងសណ្ឋាគារផងដែរ។

យើងប្តេជ្ញាថា នឹងជំរុញនូវការផ្លាស់ប្តូរឲ្យមានភាពវិជ្ជមាន និងព្យាយាមលើកទឹកចិត្តអ្នកដទៃឱ្យដើរតាមគន្លងរបស់យើង ដើម្បីទទួលបានផលវិជ្ជមានសម្រាប់រយៈពេលវែងដល់សហគមន៍របស់យើងទាំងមូល។

លោក Pramod Kumar Sharma នាយកជាន់ខ្ពស់ផ្នែកអប់រំ នៃស្ថាប័នមូលនិធិអប់រំបរិស្ថាន បានលើកឡើងថា ស្ថាប័នមូលនិធិអប់រំបរិស្ថាន និងការទទួលបានជ័យលាភី អាជ្ញាបណ្ណទង់បៃតង Background from the Environmental Education Foundation and to win the Green Flag License គឺមូលនិធិសម្រាប់ការអប់រំបរិស្ថាន (FEE) គឺជាអង្គការអន្តរជាតិដែលធ្វើឡើងដើម្បីឧទ្ទិសដល់ការអប់រំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (ESD) ។ ដែលមានសមាជិកជាង១០០ នឹងកំពុងធ្វើការនៅក្នុង ៨១ប្រទេស មូលនិធិសម្រាប់ការអប់រំបរិស្ថាន (FEE) បានផ្តល់នូវសិទ្ធសេរីភាព ដល់មនុស្សឱ្យធ្វើសកម្មភាពប្រកបដោយអត្ថន័យ និងមានគោលបំណងដើម្បីបង្កើតនិរន្តរភាពពិភពលោកដែលឲ្យមានលក្ខណៈប្រសើរជាងមុន។ ប្រតិបត្តិការរបស់ FEE ដាក់ឲ្យដំណើរការក្នុងសមាសភាគ សំខាន់ៗចំនួន៥ ដូចខាងក្រោម៖ ទង់ពណ៌ខៀវ៖ ទទួលស្គាល់ និងផ្តល់រង្វាន់ដល់ឆ្នេរដែលប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន កន្លែងម៉ារីន និងទេសចរណ៍ជិះទូកប្រកបដោយនិរន្តរភាព។

សាលារៀនអេកូ៖ ចូលរួមជាមួយសិស្សនៅក្នុងសកម្មភាព រួមគ្នាដើម្បី លើកកម្ពស់ជីវចម្រុះ ការអភិរក្ស និងនិរន្តរភាព នៅក្នុងសាលារៀន និងសហគមន៍។ អ្នករាយការណ៍វ័យក្មេង សម្រាប់បរិស្ថាន (YRE)៖ អប់រំសិស្សអំពីបញ្ហាសម្រាម និងកាកសំណល់ ដែលផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការ ជំរុញការផ្លាស់ប្តូរ អាកប្បកិរិយាជាវិជ្ជមាន។ សិក្សាអំពីព្រៃឈើ (LEAF)៖ លើកកម្ពស់ការអប់រំ និងការអភិរក្សព្រៃឈើ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញថា ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច គឺសំដៅផ្តល់នូវជំនាញវិជ្ជាជីវៈពិតប្រាកដដល់យុវជននិងយុវនារីងាយរងគ្រោះ និងអ្នកជំនាញកម្រិតទាប នៅតាមខេត្តគោលដៅ ដាច់ស្រយាល ជាពិសេសការបើកឱកាសសម្រាប់ការសិក្សាពេញ មួយជីវិតដល់យុវជនកម្ពុជា។ ជាក់ស្តែង ដូចនៅទីនេះផ្ទាល់តែម្តង គឺប្រទេសយើងមានតម្រូវការចាំបាច់ចំពោះអ្នកមានជំនាញ ចំណេះពិតប្រាកដ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យរីកចំរើនប្រកបដោយគុណភាពខ្ពស់ ការបណ្តុះបណ្តាល នៅជំនាញផ្សេងៗ គឺជាការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញ ច្បាស់លាស់ជាតួនាទីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះដែរទាក់ទង នឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះ នូវយុទ្ធនាការ៖«បុគ្គលិកម្នាក់ ជំនាញមួយ (One Employee One Skill)» ដែលមានចក្ខុវិស័យធ្វើយ៉ាងណា ឲ្យអ្នកជំនាញ ទាំងអស់នោះ ពួកគេមានជំនាញ និងសមត្ថភាពទទួលស្គាល់ ស្របតាម ស្តង់ដាជាតិ និងអាស៊ាន។

ឯកឧត្តម បន្តទៀតថា ជាពិសេសជាងនេះទៅទៀតនោះ គឺយើង ទាំងអស់គ្នាត្រួវតែចូលរួមថែរក្សាការពារព្រៃឈើ បរិស្ថាន អនាម័យ សម្រាម់កាកសំណល ត្រូវចេះរៀបចំទុកដាក់ឲ្យបានល្អទើប ជាការ ប្រសើរក្នុងការរស់នៅ ក្នុងការសិក្សារៀនសូត្រ នៅតាមគេហដ្ឋានក្តី តាមសាលារៀនក្តី តួយ៉ាងថ្ងៃនេះ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៊្រូល ទើបតែទទួលបានជ័យលាភីអាជ្ញាបណ្ណទង់បៃតង (Green Flag Eco-Campus) ពីស្ថាប័នមូលនិធិអប់រំបរិស្ថាន ដែលជាគោល បំណងនៃ EcoCampus របស់យើង គឺដើម្បីឱ្យមាន ឥទ្ធិពល នៅជុំវិញ និងក្រៅសាលាគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ៕

ដោយ ស៊ាន សុផាត

ads banner