រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំង ព័ត៌មាន ក្លែងក្លាយ
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារនីតិកម្មក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ថា នឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ “ Zero Fake news “ នៅក្នុងក្របខ័ណ្ឌ សិទ្ធិ ទទួលបានព័ត៌មាន,គុណភាពព័ត៌មាន,និងសុវត្ថិភាពព័ត៌មាន។
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-24_22-58-13-1024x768.jpg)
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា យុទ្ធនាការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺជាការផ្លាស់ប្តូរឥរិយាបថប្រជាជន ឱ្យ យល់ដឹងអំពីព័ត៌មានក្លែងក្លាយដែលជាកិច្ចការងារដ៏សំខាន់ ។
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-24_22-58-18-1024x768.jpg)
ឯកឧត្តមរដ្ឋមន្រ្តី នៅបានលើកឡើងទៀតថា ប្រទេសកម្ពុជា បាន ត្រៀមធ្វើការចែករំលែកនូវបទពិសោធន៍ទាក់ទងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយប្រទេសជប៉ុន តាមប្រពន្ធ័អនឡាញ នាពេលខាងមុខនេះ។
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-24_22-58-15-1024x768.jpg)
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុង ឱកាសអញ្ជើញជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងកិច្ចសហ ប្រតិបត្តិ ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះ បណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ក្រសួងព័ត៌មាន គ្រោងនឹងស្នើសំគោលការណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី កម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាព នៃវិស័យសារព័ត៌មាននៅក្នុង ប្រទេស កម្ពុជា ។ក្នុងនោះក្រសួង នឹងទុករយៈពេលបីខែសម្រាប់ សារព័ត៌មានដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា គឺត្រូវតែមក សំច្បាប់ចំពោះអ្នកដែលមិនមានច្បាប់ ។
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-24_22-58-17-1024x768.jpg)
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា គូសបញ្ជាក់បន្ថែមថា ការចុះ អនុស្សរណៈ នៃការយោគយល់គ្នានៅថ្ងៃនេះ នឹងចូលរួមជួយ នៅក្នុងការគ្រប់គ្រង ទៅលើអាជ្ញាបណ្ណក្លែងក្លាយ លើ បណ្ណសម្គាល់អ្នក សារព័ត៌មាន ក្លែងក្លាយ ដែលកន្លងទៅនេះ អាជ្ញាធរ មួយចំនួនបាន ប្រើប្រាស់ នូវ វិធានការដោយប្រើប្រាស់ QR Code ដើម្បីបញ្ជាក់ អំពីភាពពិតនៃ កាតផងដែរ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-24_22-58-23-1024x675.jpg)