ក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការចុះរុះរើបញ្ឈប់ ការប្រើប្រាស់ ឧបករណ៍ពង្រីកសេវា ដើម្បីចៀសវាងឆ្លងរំខាន និងពង្រឹងគុណភាព សេវាទូរសព្ទចល័តឱ្យកាន់តែប្រសើរនៅតាមបុរី

ភ្នំពេញ៖ ដើម្បីចៀសវាងការឆ្លងរំខាន ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់គុណភាពសេវាទូរសព្ទចល័តក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើយុទ្ធនាការចុះរុះរើ បញ្ឈប់ការប្រើ ប្រាស់ឧបករណ៍បង្កើន កម្លាំង និង/ឬ ឧបករណ៍ពង្រីកសេវា ( Booster/Repeater) ជាបន្តបន្ទាប់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។

មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក្រសួង បាន ដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយ បានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោល អង់តែនមានស្រាប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។

ជាថ្មីម្តងទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវដល់ ប្រជា ពលរដ្ឋទាំងអស់ មេត្តាឈប់ប្រើប្រាស់និងដំឡើង Boosters/Repeaters នៅតាមផ្ទះ ដែលនាំឱ្យខាតបង់ថវិកា និងត្រូវរុះរើចោល វិញ ដោយខ្លួនឯង ឬដោយក្រុមការងាររបស់ ក្រសួងក្នុងពេល ដ៏ខ្លីខាង មុខ។

ក្នុងករណី មានបញ្ហាសេវាទូរសព្ទចល័ត ប្រជាពលរដ្ឋ ត្រូវដាក់ពាក្យ បណ្តឹងទៅប្រតិបត្តិករទូរសព្ទចល័តណាមួយ តាមរយៈលេខ ទូរសព្ទ សេវាបម្រើអតិថិជន ១២០៤ ឬដាក់ពាក្យបណ្តឹងមក និយ័តករ ទូរគមនាគមន៍ (ន.ទ.ក.) តាមរយៈ MPTC Speed Test/Complaint ឬលេខទូរសព្ទសេវាបម្រើអតិថិជន ៦៧៨៩ រៀងរាល់ ម៉ោងធ្វើការ ដោយឥតគិតថ្លៃ៕
ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner