រដ្ឋបាលរាជធានីភ្នំពេញរៀបចំប្រណាំងទូកសាកល្បងកម្លាំងនិងដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយកទី តាំងមុខ វត្ត ឧណ្ណាលោម តាមទន្លេសាបដើម្បីធ្វើការប្រណាំងទូកសាកល្បង កម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុង ព្រះ រាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៦ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះនៅមុខព្រះបរមរាជវាំង។

ពិធីអុំទូកសាកល្បងនេះប្រព្រឹត្តនារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ក្រោម អធិបតីភាព ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ជំទាវ ។

ចំពោះចំនួនទូកដែលបានចូលរួមទាំងទូកអុំ,ទូកមួងឬហៅថាទូកចែវ,ទូកខ្នាតអន្តរជាតិទាំងបុរស.នារីសរុបចំនួន៤៤ទូក ដោយចែក ចេញ ជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរសនិងទូកចែវបុរស។ មាន កីឡាករ កីឡាការិនីសរុបចំនួន២.៨៧៩នាក់(នារី៥៤នាក់)។

ឯកឧត្តម ឃួង ស្រេង ថ្លែងថា អនុវត្តតាមអនុសាសន៍ ណែនាំរបស់ សម្តេចមហាវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាព រាជ ធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះឱ្យទទួលបានភាពសប្បាយរីករាយ។

ឯកឧត្តមអភិបាលអំពាវនាវដល់បងប្អូនជាកីឡាករ កីឡាការិនីអុំ ទូក ទាំងអស់ ត្រូវហូបចុក និងសម្រាកឱ្យ បានគ្រប់គ្រាន់ជៀសវាងផល ប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួត។ សូម ពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ដោយក្តីយោគយល់និងអធ្យាស្រ័យគ្នាព្រោះយើងមកចូលរួមលើកតម្កើងប្រពៃណីទំនៀមទំលាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហិង្សា ណា មួយរវាងគ្នានឹងគ្នានោះទេ៕
ដោយ ៖ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner