ឯកឧត្តម ហេង រតនា ៖ ការកសាង ធនធានមនុស្សមានសារៈសំខាន់ខ្លាំងណាស់ ពិសេសអង្គភាពកំចាត់មីន ដែលទាមទារការហ្វឹកហាត់ជំនាញ និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត

(កំពង់ឆ្នាំង)÷ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មានប្រសាសន៍ថា ការកសាងធនធាន
មនុស្សមានសារៈសំខាន់ខ្លាំងណាស់ ពិសេសអង្គភាពកំចាត់មីន ដែលត្រូវតែទាមទារការហ្វឹកហាត់ជំនាញ និងបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្ន បន្ថែមទៀត ។

ឯកឧត្តម ហេង រតនា មានប្រសាសន៍បែបនេះនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសនិងវិជ្ជាជីវៈឯកទេសប្រតិបត្តិការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះជំនាន់ទី ១និងទី ២ និងមូលដ្ឋានគ្រឹះ អ្នកកាន់សុនខ ជំនាន់ទី២១ និងលើកទី ២២ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម ហេង រតនា បានបន្តថា កន្លងមកអង្គភាពស៊ីម៉ាក់ធ្លាប់បានសហការជាមួយ បណ្ដាប្រទេសជាច្រើនក្នុងតំបន់ ដូចជាប្រទេសឡាវ ថៃ វៀតណាម ដែលជាប្រទេសជិតខាង និងបានពង្រីកកិច្ចសហប្រតិបត្តិការ ទៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដូចជាតំបន់ដែលមានបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម នៅ មជ្ឈិមបូព៌ា នៅអាហ្កានីស្ថាន និងនៅអាហ្វ្រិក ។

ចំណែកនៅដើមឆ្នាំក្រោយនេះក៏មានបណ្ដាប្រទេសអាហ្វ្រិកចំនួន ៤ទៀត
នឹងអញ្ជើញមកប្រទេសកម្ពុជារបស់យើង ដើម្បីរៀនសូត្របន្ថែម ពីបញ្ហាមីនជាមួយ
គ្នា យើងក៍មានកិច្ចសហប្រតិបាលជាមួយអង្គការ អាប៉ូប៉ូដែលបានធ្វើការជាពហុ
ភាគី ដូចដែលយើងបានដឹងហើយ ថាបច្ចុប្បន្ន យើងកំពុងមាន មិត្ត មកពីបណ្តាប្រទេសចំនួន៥ ដែលកំពុងតែសិក្សារៀនសូត្រ នៅប្រទេសកម្ពុជាលើបញ្ហាមីន។ កាលពីមុនយើងពឹងឲ្យគេមកជួយយើងប៉ុន្តែបច្ចុប្បន្នយើងមានលទ្ធភាពជួយគេវិញ មានន័យថា៖ យើងបានរឹងដៃរឹងជើង មានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារនេះ។

ជាចុងក្រោយ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិ
បាល បានផ្តាំផ្ញើ ដល់ក្មួយៗជាសិក្ខាម ដែលបានបញ្ជប់ វគ្គហ្វឹកហ្វឺនដ៍មានសារៈសំខាន់ នេះ ត្រូវយកទៅអនុវត្តឱ្យបានត្រឹមត្រូវ តាមមេរៀនដែលខ្លួនរៀន មិនត្រូវធ្វើការប្រថុយប្រថាន ដែលនាំឱ្យមានគ្រោះថ្នាក់ និងសូមបន្តរៀនសូត្របន្ថែមឱ្យបាន២កម្រឹតទៀត ដើម្បីក្លាយជា អ្នកជំនាញឆ្នើម និងឈានដល់បង្ហាត់អ្នកជំនាន់ក្រោយៗទៀត។

យោងតាម របាយការដែលអានដោយ ឯកឧត្តម ម៉ុង សុគន្ធារ័ត្ន នាយកវិទ្យា
ស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនបានឲ្យដឹងថា ការបង្កើតវគ្គនេះឡើងដោយមានតម្រូវការចាំបាច់របស់អង្គភាព និងការពង្រឹងសមត្ថភាពចំណេះដឹងនិងជំនាញដល់មន្ត្រីបុគ្គលិកអ្នកបន្តវេន និងមកពីបណ្តាអង្គភាព នានាផ្សេងទៀត ។ សិក្ខាសាលាដែលបានបញ្ចប់វគ្គនា ថ្ងៃនេះ មានចំនួន ៥៤នាក់ ក្នុងនោះមកពីកងឯកភាពកំចាត់មីន ទី១ដល់ទី៦
ចំនួន ៣៤នាក់ កងឯកភាពកំចាត់មីនដើម្បីអភិវឌ្ឍន៍ចំនួន៦នាក់ កងឯកភាពជួរមុខ(កំពង់ធំ)៩នាក់ និងមកពីទីបញ្ជាការភ្នំពេញចំនួន ១នាក់ ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner