ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ យាង អញ្ជើញទត និងទស្សនាការប្រណាំងទូកង នៅមុខព្រះបរមរាជវាំង

ភ្នំពេញ៖ នៅល្ងាច ថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។

ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះទូកអុំ មានចំនួន ១៥៨ ទូក, ទូកចែវ បុរស ៤២ ទូក, ទូកចែវនារី ១ទូក ,ទូកខ្នាតអន្តរជាតិបុរស ចំនួន ១៣៥ ទូក នារី ២ទូក, មានចំណុះទូកសរុបទាំងអស់ ចំនួន ២០៤៤ នាក់ ដែលមកពីក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។

សម្រាប់ឆ្នាំ២០២៣នេះដែរ ប្រទីបចំនួន ៣០ ក្នុងនោះមកពីក្រសួង និងស្ថាប័នរដ្ឋ ចំនួន ២៨ ប្រទីបវិស័យឯកជន ចំនួន២ នឹង ធ្វើការបណ្តែតតាមដងទន្លេសាបមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ព្រះរាជពិធីក៏មានប្រជាជន មកពីគ្រប់ទិសទីដើរកម្សាន្ត និងទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបជាដើម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner