ជនសង្ស័យ ១៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៩ករណី ថ្ងៃទី២៨ខែវិច្ឆិកា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន   ១៨នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ ១៦នាក់ស្រី ០នាក់
ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១០២,៥១ក្រាម និង១កញ្ចប់តូច។ លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner