សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំពិធីបុណ្យអុំទូកប្រកបដោយភាពភាពជោគជ័យ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរៀបចំពិធីបុណ្យអុំទូក ប្រកបដោយភាពភាពជោគជ័យ និងសប្បាយ រីករាយ ។ នេះបើតាមបណ្ដាញសង្គមតេឡេ ក្រាមរបស់ សម្ដេច នាព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៣ ។

សម្ដេចធិបតីបានសរសេរថា “ខ្ញុំនិងភរិយាមានការសប្បាយរីករាយ យ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ។ឆ្នាំនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអ្នករាជធានីភ្នំពេញ និងអ្នកមក ពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេស ដែល មានវត្តមាននៅព្រះ រាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តដោយធ្វើការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែត ប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការ រៀបចំពិធី ដែលបាន ប្រព្រឹត្តទៅ ដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈ ឱ្យប្រជា ពលរដ្ឋយើងបាន ចូលរួម សប្បាយរីករាយ។

សម្ដេចនាយករដ្ឋមន្ត្រី សូមសរសើរចំពោះបងប្អូនគណៈកម្មការ គ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការ ប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំ អស់ កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួត ដោយ ស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំ ទូក នេះមានភាពជោគជ័យជារួម ទោះជាលទ្ធផល យ៉ាងណាក៏ដោយ សម្រាប់ទូកនីមួយៗ។

សម្ដេចក៏សូមអរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជន ដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យ ល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ ក្នុងថ្ងៃ នីមួយៗ។ ជាមួយគ្នានេះដែរ ការរៀបចំកន្លែងកម្សាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំង ឱ្យពិធីនេះ កាន់តែមានភាព អធិកអធម និងសប្បាយរីករាយ សម្រាប់បងប្អូនប្រជាពលរដ្ឋយើង ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner