អារ៉ាប៊ីសាអូឌីតអបអរសាទរ ក្រោយឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះពិព័រណ៌ពិភពលោកឆ្នាំ ២០៣០
MC.រីយ៉ាដ៖ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារសប្តាហ៍នេះ បានឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ ២០៣០ ដោយបានយកឈ្នះការដេញថ្លៃលើគូប្រជែងអ៊ីតាលី និងកូរ៉េខាងត្បូង ក៏ដូចជាឈ្នះក្នុងការប្រារព្ធព្រឹត្តិការណ៍ដ៏ធំជាសកលមួយផ្សេងទៀត។
Read. រដ្ឋធានីរីយ៉ាដ ប្រារព្ធពិធីអបអរសាទរដ៏ធំមួយ ដោយមានការបង្ហាញយន្តហោះដ្រូន និងការបាញ់កាំជ្រួច បន្ទាប់ពីឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ ២០៣០ ក្នុងការដេញថ្លៃលើគូប្រជែងអ៊ីតាលី និងកូរ៉េខាងត្បូង ព្រមទាំងឈ្នះក្នុងការប្រារព្ធព្រឹត្តិការណ៍ដ៏ធំជាសកលមួយផ្សេងទៀត។
ពលរដ្ឋអារ៉ាប៊ីសាអូឌីតនៅរដ្ឋធានីរីយ៉ាដ និយាយថា យើងមានមោទនភាពចំពោះសមិទ្ធិផលនេះ (ការឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ ២០៣០) ដែលនឹងបន្ថែមពីលើស្នាដៃមុនៗ ហើយសង្ឃឹមថា ប្រទេសរបស់យើងនឹងមានសមិទ្ធផលបន្ថែមទៀត។
យើងធ្លាប់ធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវមកពីជុំវិញពិភពលោកក្នុងរដូវពិធីបុណ្យ Hajj ជារៀងរាល់ឆ្នាំ ប៉ុន្តែការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក ដែលជាពិធីបុណ្យវប្បធម៌ គឺជាអ្វីដែលខុសប្លែក។
ចំណែកនិសិត្សសាកលវិទ្យាម្នាក់បានបញ្ជាក់ថា ខ្ញុំចង់ប្រាប់ទៅកាន់ពិភពលោកទាំងមូលថា យើងមានមោទនភាពណាស់ ដែលយើងកើតមកជាជនជាតិអារ៉ាប៊ីសាអូឌីត។ ការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ ២០៣០ នឹងធ្វើឱ្យព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតឈានដល់កម្រិតកិត្តិយសមួយ និងពិតជាមានមោទនភាព៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា