Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់ រយៈពេលយូរ

(ភ្នំពេញ)៖ ក្រុមហ៊ុន Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់រយៈពេលយូរ ។ នេះបើយោងតាមបណ្តាញសង្គម របស់ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

កន្លងទៅនេះ ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការលុបចោលគណនីដែលមិនបានប្រើប្រាស់រយៈពេល ២ ឆ្នាំ។ មានន័យថា រាល់ទិន្នន័យរបស់អ្នកទាំងអស់ដែលរក្សាទុកនៅក្នុង Gmail, YouTube, Photos, Docs, Drive, Meet និង Calendar អាចនឹងត្រូវលប់ចោល។

គណនីដែលត្រូវបានរាប់ថា មានសកម្មភាព ដរាបណាអ្នកប្រើប្រាស់ធ្វើការ log-in ចូលរួមធ្វើសកម្មភាពណាមួយដូចជា អាន ឬបញ្ជូនសារ, មើលវិដេអូក្នុងយូធូប ឬប្រើប្រាស់ Google Search ជាដើម៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner