ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមប្រកាស ដាក់ឱ្យប្រើ ប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូដ

ភ្នំពេញ៖នៅថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកជំទាវ ង្វៀន ធី ហ៊ុង (Nguyen Thi Hong )ទេសាភិបាលធនាគាររដ្ឋវៀតណាមបានដឹក នាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និង អញ្ជើញជា អធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code) ជាផ្លូវការរវាងព្រះរាជា ណា ចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ។ពិធីនេះបានប្រព្រឹត្តទៅនៅខេត្តសៀមរាប។

សេចក្តីប្រកាសព័ត៌មាននៃធនាគារជាតិបានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគី ប្រចាំឆ្នាំ២០២៣ ត្រូវបានរៀបចំក្នុងគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុង ប្រទេសទាំងពីរ។ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរ ថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការអភិវឌ្ឍវិស័យ ធនាគារ នៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធ ទូទាត់ ឆ្លងដែនតាម QR Code ជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

ធនាគារជាតិនៃកម្ពុជាបានឱ្យបញ្ជាក់ថា តាមរយៈគម្រោងតភ្ជាប់ប្រព័ន្ធ ទូទាត់ឆ្លងដែនដែលប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ប្រជាជនកម្ពុជា ដែល មានគណនីធនាគារជា ប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារ ចល័ត ក្នុងប្រតិបត្តិការទូទាត់ជាប្រាក់ដុង វៀតណាម ដោយស្កេន VietQR Code របស់ពាណិជ្ជករ ឬនៅតាមបណ្តាហាងទំនិញ-សេវាកម្មនៅប្រទេសវៀតណាម។ ដូចគ្នាដែរ ប្រជាជនវៀតណាម ដែលមានគណនីធនាគារជាប្រាក់ដុងវៀតណាម ក៏អាចស្កេន ខេអេចឃ្យូអរកូដ (KHQR Code) របស់ ពាណិជ្ជករ ឬនៅតាមហាង ទំនិញ-សេវាកម្មនៅប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារ ចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬ សេវា កម្មជា ប្រាក់រៀលផងដែរ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏រឹងមាំ និងជិតស្និទ រវាងធនាគារ កណ្តាលនៃប្រទេសទាំងពីរ បន្ទាប់ពីបានចុះ អនុស្សរណៈ យោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់” រវាងធនាគារជាតិនៃកម្ពុជា និងធនាគារ រដ្ឋវៀតណាម កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ជារួម ថ្នាក់ដឹកនាំធនាគារកណ្តាលនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេល កន្លងមក ដែលបានចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចនៅក្នុង ប្រទេសទាំងពីរ។ កិច្ចប្រជុំប្រចាំឆ្នាំនៃ ធនាគារជាតិ នៃកម្ពុជា និង ធនាគាររដ្ឋវៀតណាម សម្រាប់ឆ្នាំ ២០២៣ បានបញ្ចប់ដោយទទួល បាន ផ្លែផ្កាជាទីមោទនៈ បន្ទាប់ពីបានប្រព្រឹត្តិទៅ ដោយភាពស្និទ្ធស្នាល និងភាតរភាព។ សម្រាប់ឆ្នាំ២០២៤ អង្គប្រជុំបានឯកភាពគ្នាថា នឹងរៀបចំកិច្ចប្រជុំទ្វេ ភាគីនេះនៅប្រទេស វៀតណាម៕
ដោយ៖ធនាគារជាតិនៃកម្ពុជា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner