“កំណើនពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានជាង១០ពាន់លានដុល្លារក្នុងមួយឆ្នាំ”
អត្ថបទដោយ៖
AMS OneMinute
កម្ពុជា-វៀតណាម បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាលលើគ្រប់វិស័យ រួមមានវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ទេសចរណ៍ នវានុវត្តន៍ ការអប់រំ បណ្តុះបណ្តាល កសិកម្ម។
ភាគីទាំងពីរក៏បានប្តេជ្ញាជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានធ្វើកន្លងមក ដូចជាការបោះបង្គោលព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ការរុករកនិងបញ្ជូនអដ្ឋិធាតុយុទ្ធពលី វៀតណាមនៅកម្ពុជា ការបង្កើតកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខអ៉ីនធឺណែត ជាដើម។


#ams1minute