សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះរាជទានព្រះរាជអំណោយ ប្រគេនសម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន គង់នៅវត្តសំរោងអណ្ដែត

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវគាំ  គឹម អាន  អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជរាំង  និងមន្ដ្រីក្រោមឱវាទ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បាននំាយកនូវព្រះរាជអំណោយរបស់សម្ដេច ព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ   ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់   ប្រគេនសម្ដេចព្រះសាក្យមុនី រ័ត្ន  សារឿន  ដែលគង់នៅវត្តសំរោងអណ្ដែត។
លោកជំទាវ  អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជរាំង  មានប្រសាសន៍ថា  សម្ដេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ  បានសព្វព្រះរាជហរទ័យ   បានព្រះរាជទាន  ព្រះរាជអំណោយទានចំណាំព្រះវស្សានេះ  ដើម្បី ជួយទំនុកបម្រុងដល់ភិក្ខុសង្ឃ និងសាមណេ  ដែលបានគង់ចាំព្រះវស្សា  សម្រាប់គង់សិក្សារៀនសូត្រព្រះធម៌វិន័យអោយបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរបស់ព្រះ  ដែលមានរយ:ពេល០៣ខែ ។ លោកជំទាវបន្តថា   ព្រះរាជទាន  ព្រះរាជអំណោយទានចំណាំព្រះវស្សានេះ  គឺមានអង្ករចំនួន៥០ប៉ាវ  ដែលក្នុងមួយប៉ាវទម្ងន់៥០គីឡូក្រាម ។
សម្ដេចព្រះសក្យមុនី កិតិ្ដបណ្ឌិតទស្សនវិជ្ជារ័ត្ន សារឿន សមាជិកថេរៈសភាសង្ឃនៃពុទ្ធសាសនាកម្ពុជា  ព្រះអនុគណខណ្ឌ សែន សុខ និងជាព្រះចៅអធិការវត្ដសំរោងអណ្ដែត  បានថ្លែងព្រះរាជអណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ  ជាទី គោរព សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត   ដែលបានចាត់ព្រះរាជតំណាង  នាំយកព្រះរាជទាន  ព្រះរាជអំណោយ របស់ព្រះអង្គមកប្រគេនដល់វត្ដសំរោងសណ្ដែតនាពេលនេះ។
សម្ដេចព្រះសក្យមុនី  បានសម្ដែងនូវព្រះទ័យសប្បាយរីកដែលសម្ដេចព្រះមហាក្សត្រី តែងតែ  ព្រះរាជសព្វហរទ័យអោយព្រះរាជតំណាង របស់ព្រះអង្គ នាំយកព្រះរាជទាន ជាញឹកញាប់ដល់សម្ដេច។នេះជាការយកចិត្ដទុកដាក់  និងកាយវិការមួយ  ដើម្បីលើកកម្ពស់លើវិស័យព្រះពុទ្ធសាសនារបស់រដ្ឋ។
សម្ដេចព្រះសក្យមុនី  បានមានសង្ឃដីការថ្វាយព្រះពរសូមសម្ដេចព្រះមហាក្សត្រី  មានព្រះរាជសុខភាពល្អ បរិបូរណ៍  និងមានព្រះជន្មយឺនយូរ  ដើម្បីគង់ជាម្លប់ដ៏ត្រជាក់បំផុតដល់កូនចៅ  និងភាពរីកចម្រើនរុងរឿងទាំងវិស័យពុទ្ធចក្រ   និងអាណាចក្រក្នុងព្រះរាជណាចក្រកម្ពុជាតរៀងទៅ៕
ដោយ៖ លោកសុខ ស៊ីថន

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner