ឈ្មួញសម្រុកជីករណ្ដៅយកដីយ៉ាងអនាធិបតេយ្យ ក្រោមឡេសថាបកដីស្រែ នៅស្រុកបាទី

អត្ថបទដោយ៖
Kien Sereyvuth

តាកែវ៖ កាលពីរសៀលពីថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៩ម្សិលមិញ នៅខាងក្រោយភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មេឈ្មួញមួយក្រុមកំពុងយករថយន្តធន់ធំៗ និងគ្រឿងចក្រមកជីកយកអាចម៍ដី ដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ ដូចបុណ្យកឋិន។ រីឯរណ្ដៅវិញ ខ្នាតយក្សជ្រៅ ហើយគ្មានបទដ្ឋាន តែមេការនៅការដ្ឋាននោះ បានប្រើពាក្យបកដីស្រែយកអាចម៍ដីទៅវិញ។

ប្រភពពីប្រជាពលរដ្ឋដែលមានដីស្រែនៅជិតរណ្ដៅដីនោះ បានលើកឡើងថា ក្រុមឈ្មួញដឹកដីដោយជីករណ្ដៅបានយ៉ាងជ្រៅ ឯរថយន្តដឹកជញ្ជូនវិញសុទ្ធតែប្រភេទធុនធំ ហើយមិនគ្របទេ ធ្លាក់មកលើដីស្រែ ដែលពួកគាត់កំពុងធ្វើស្រូវ បើទោះបីពួកគាត់ខំដាក់ជីយ៉ាងណាក៏ស្រូវមិនល្អដែរ។ ពិសេសទៅទៀត រណ្ដៅដែលពួកក្រុមឈ្មួញកំពុងជីក គឺមិនបានធ្វើរបងទេ ពួកគាត់ភ័យខ្លាចតែធ្លាក់គោ ធ្លាក់ជ្រូក ឬកូនតូចៗរបស់ពួកគាត់ ធ្លាក់ចូល គឺពិតជាមិនរស់ទេ។

ប្រភពបានបន្តទៀតថា ទង្វើទាំងអស់របស់ក្រុមឈ្មួញរកស៊ីជីករណ្ដៅយកអាចម៍ដីខាងលើ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ហើយបានរិះគុណយ៉ាងខ្លាំងទៅលើលោក ភួន ឈីម អភិបាលស្រុកបាទី ដែលគ្មានចំណាត់ការសោះ។ ជាពិសេលលោកមេឃុំពត់សរ ឥតអើពើទៅលើបញ្ហាបទដ្ឋានជីកកកាយនិងដឹកជញ្ជូនខុសបច្ចេកទេសនោះទេ ដោយទុកឲ្យមេឈ្មួញធ្វើបានយ៉ាងអណាធិបតេយ្យ។

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរលោក ភួន ឈីម អភិបាលស្រុកបាទី បានប្រាប់ភ្នាក់ងារយើងតាមប្រព័ន្ធទូរសព្ទកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះថា លោកគ្រាន់តែស៊ីញ៉េបញ្ជាក់ទីតាំងប៉ុណ្ណោះ រឿងទំហំ លោកមិនដឹងទេ គឺនៅលើមន្ទីររ៉ែ និងថាមពលជាអ្នកកំណត់ ហើយរឿងទំហំយ៉ាងណា ក៏លោកមិនដឹងដែរ គា្រន់តែដឹងថាទំហំប៉ុណ្ណា សុំត្រឹមសាលាខេត្តហើយ ទំហំប៉ុណ្ណាសុំដលក្រសួងរ៉ែ ហើយគេអ្នកចាត់ចែងរឿងស៊យសារ និងជម្រៅ ក៏ដូចគ្នាទៅនឹងការដឹកជញ្ជូនដែរ។ រីឯ ប្រធានការិយាល័យរ៉ែស្រុកបាទី បានឲ្យដឹងថា គាត់បានចុះត្រួតពិនិត្យ និងអប់រំលើបញ្ហានេះដែរ តែសិទ្ធិប្រហែលគាត់គេម៉េចនឹងស្ដាប់។

ចំពោះម្ចាស់រណ្ដៅដីវិញភ្នាក់យើងបានទូរសព្ទទៅ តែឆ្លើយថា ច្រឡំលេខ។ គួរំលឹកថា ប្រជាពលរដ្ឋម្នាក់ ដែលមិនបញ្ចេញឈ្មោះបានបង្ហើបថា  អ្នករកស៊ីលើរណ្ដៅដីនេះមានបីនាក់ តែមិនដឹងឈ្មោះអ្វីទេ ហើយបក្ខពួកគេធំៗណាស់៕ ធ.ដ

ដោយៈ ខាត់ សុខខឿន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner