ប្រធានអង្គការយូណេស្កូធ្វើទស្សនកិច្ចឧទ្យានជាតិ Everglades របស់សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានអង្គការយូណេស្កូ (UNESCO) លោកស្រី Audrey Azoulay បានទៅទស្សនាឧទ្យានជាតិ Everglades នៃរដ្ឋ Florida ដែលជាតំបន់ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងគ្រោះថ្នាក់ និងជាតំបន់បម្រុងជីវមណ្ឌលរបស់អង្គការយូណេស្កូ។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានអង្គការយូណេស្កូ (UNESCO) លោកស្រី Audrey Azoulay បានជួបជាមួយសិស្សានុសិស្ស ដែលចូលរួមក្នុងកម្មវិធីអប់រំបរិស្ថានរបស់អង្គការសម្រាប់យុវជន និងសាលារៀន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារប្រព័ន្ធអេកូឡូស៊ី។

លោកស្រីប្រធានទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិរូបនេះនិយាយថា នេះជាការទស្សនាដ៏អស្ចារ្យមួយ។ អង្គការយូណេស្កូមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការគាំទ្រចំពោះការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។

លោកស្រីបន្តថា ថ្ងៃនេះ ខ្ញុំនៅឧទ្យានជាតិ Everglades ជាមួយសិស្សសាលាដែលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រនៅទីនេះនិងរៀនសូត្រអំពីប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យ ក៏ដូចជាចូលរួមកម្មវិធីសកលមួយចំនួនរបស់យើង សម្រាប់ការអប់រំអំពីធម្មជាតិ។
យោងតាមគេហទំព័រ TRAASGPU បានឱ្យដឹងថា ឧទ្យានជាតិ Everglades ត្រូវបានបង្កើតឡើងដើម្បីអភិរក្សផ្នែកមួយនៃប្រព័ន្ធអេកូជាជម្រកសត្វព្រៃ។

ជាមួយនឹងការលាយបញ្ចូលគ្នានៃរុក្ខជាតិ និងសត្វត្រូពិច ឧទ្យានជាតិ Everglades មានរុក្ខជាតិជាង ៧០០ប្រភេទ និងបក្សី ៣០០ប្រភេទ។ វាក៏ផ្តល់ជាជម្រកដល់ប្រភេទសត្វដែលជិតផុតពូជ ដូចជាសត្វកណ្តុរ និងសត្វក្រពើជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner