គណបក្សប្រជាជនកម្ពុជា បន្តដំណើរការមហាសន្និបាត វិសាមញ្ញនៅថ្ងៃទី២

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបន្តបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស នៅឯវិមាន៧មករា រាជធានី ភ្នំពេញនៅថ្ងៃទី២ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខណៈ មហាសន្និបាតវិសាមញ្ញនេះ មានរយៈពេល២ថ្ងៃ គឺនៅ ថ្ងៃ ទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជន កម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា។

នៅក្នុងមហាសន្និបាតកាលពីថ្ងៃទី០៩ ខែធ្នូ សមាជិក សមាជិកា ចំនួន ៤៩៦នាក់ ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេច បញ្ចូល ទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្ស។ ការ បន្ថែមសមាជិកថ្មីជិត៥០០នាក់នេះ ធ្វើឱ្យគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច មានសមាជិកសរុបចំនួន ១.៣១២រូប។

ឯកឧត្តម នេត្រ ភក្ត្រា តំណាងសមាជិកសមាជិកា គណៈ កម្មា ធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជាដែលទើបជាប់ ឆ្នោតថ្មី បានបង្ហាញចំណាប់អារម្មណ៍ថា ដើម្បីឆ្លើយតបទៅ នឹងការផ្តល់ទំនុកចិត្តរបស់អង្គមហាសន្និបាត យើងខ្ញុំ ទាំងអស់ គ្នា ជាសមាជិក សមាជិកាគណៈកម្មាធិការកណ្តាលទើបជាប់ ឆ្នោតថ្មីសូមធ្វើការប្តេជ្ញា ដូចខាងក្រោម៖

១-ប្តេជ្ញាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរព អនុវត្តនូវគោលការណ៍ និងសេចក្តី សម្រេចនានារបស់ គណបក្ស ដែលបានដាក់ចុះឱ្យបានជោគជ័យ និងមាន ប្រសិទ្ធភាព ខ្ពស់ និងប្តេជ្ញាគោរព និងចូលរួមអនុវត្តតាម កម្មវិធីនយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

២-ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាការពារ ឱ្យ បានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បម្រើជាតិនិងប្រជាជន និង មិនអនុញ្ញាតឱ្យក្រុមជនអគតិណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងឯកភាព ជាតិកម្ពុជាបានឡើយ។

៣-ប្តេជ្ញាការពារពារឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍ នូវ របប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារ រាជបល្ល័ង្គ និងការពារ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់ ដើម្បីព្រះអង្គ គង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់និងសុខក្សេមក្សាន្ត សម្រាប់ប្រទេស ជាតិនិងប្រជាជនកម្ពុជា។

៤-ប្តេជ្ញាចូលរួមពង្រឹង និងថែរក្សាឱ្យបានរឹងមាំនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈ គោលជំហរ និងនយោបាយ សតិអារម្មណ៍ តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»។

៥-ប្តេជ្ញាចូលរួមពង្រឹងអង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ និងអនុវត្តឱ្យបានល្អនូវគោលការណ៍ «សមាជិកបក្សម្នាក់ជា សំឡេងឆ្នោតគាំទ្រមួយសំឡេងសម្រាប់គណបក្ស» ដើម្បីនាំប មកនូវជោគជ័យដ៏ ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា និងធានានិរន្តរភាពនៃជ័យជម្នះរបស់គណបក្សនៅគ្រប់ការ បោះឆ្នោត។

៦-ប្តេជ្ញាចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់កសាងនិងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ដែលបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និង យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

៧-ប្តេជ្ញាចូលរួមអនុវត្តមាគ៌ា គោលនយោបាយការទូតសន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិ បត្តិការស្មើភាពជាមួយបណ្តា ប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរព ឯករាជ្យ អធិប តេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសង ខាងស្របតាមបាវចនា «កែទម្រង់ខាងក្នុង កសាង មិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យផ្អែកលើច្បាប់» ។

សូមបញ្ជាក់ថា ក្រៅពីបោះឆ្នោតបញ្ចូលសមាជិកថ្មីបន្ថែម ទៀត ទៅក្នុងគណៈកម្មាធិការកណ្តាល នៅក្នុងមហា សន្និបាត វិសាមញ្ញលើកនេះ ក៏នឹងមានការបោះឆ្នោតការ បន្ថែម អនុប្រធាន គ ណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner