ដំណឹងមរណភាព
អ្នកឧកញ៉ា ឈុន លាង និង អ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈគ្រុប ព្រមទាំងក្រុមគ្រួសារទាំងមូល មានទុក្ខយ៉ាងក្រៀមក្រំក្រៃលែងដោយ សីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ជាជីដូន ជីដូនក្មេក និងជីដូនទួត បានទទួលមរណភាពនៅថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩៖១៨នាទីព្រឹក ក្នុងជន្មាយុ ៩១វស្សា។
សពសីលវិសុទ្ធសិរីរចនាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ នាង ហ៊ុច ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនានៅភូមិគ្រឹះលេខ១៩៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដំណឹងនេះចាត់ទុកជាសេចក្តីយាង និងគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់នៃ សព និងក្រុមគ្រួសារ។
ពិធីដង្ហែសព នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៧៖១២នាទីព្រឹក ឆ្ពោះទៅកាន់វត្តឈូងលៀបព្រះសីហនុរាជ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ៕
ដោយ ៖ ហេង វណ្ណា
