មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា វាយតម្លៃថា ឆ្នាំ២០២៣ កម្ពុជា បានសម្រេចសមិទ្ធផល ធំៗជាច្រើន ទោះបីរងឥទ្ធិពលពីការវិវត្តនៃសភាពការណ៍ អន្តរជាតិ ផលវិបាកនៃជំងឺកូវីដ និងបញ្ហាប្រឈម មួយចំនួន ទៀតក្ដី
ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, អនុប្រធានគណបក្ស , សម្តេច ធិបតី ហ៊ុន ម៉ាណែត, គណៈអចិន្ត្រៃយ៍, គណៈ កម្មាធិការកណ្តាល តំណាងដែលបាន អញ្ជើញចូលរួមសរុប ៣ ៦០០រូប បានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ ព្រះរាជា ណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបី ត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហា ប្រឈមមួយ ចំនួនទៀតក្ដី។

យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាបានរំលេចថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែល មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំន ដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយ ភាពវិជ្ជមាន។ ការគ្រប់គ្រងបាននូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បាន ធានា ដល់ការអនុវត្ត «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ប្រកបដោយប្រសិទ្ធភាព និងធានាបានស្ថិរភាពនៃការរស់នៅ របស់ ប្រជាជន។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កាន់ តែបានពង្រឹងក្នុងបរិបទកម្ពុជា តាមគន្លងនីតិរដ្ឋ ជាពិសេស ជោគជ័យនៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាល ទី៧ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ព្រមជាមួយនោះ ជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការ ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានធ្វើឱ្យកិត្យានុភាព របស់ កម្ពុជា កាន់តែបានលើកកម្ពស់លើផ្ទៃរាបអន្តរជាតិ។

មហាសន្និបាតសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅ បំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបាន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបបំផុតក្នុងការបោះឆ្នោតជាតិនីតិកាលទី៧ កាល ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយឆន្ទៈ និងភាពជឿ ជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅរកអនាគតប្រកបដោយភាពជោគជ័យ។ តាមរយៈការគាំទ្រដ៏ថ្លៃថ្លានេះ ធ្វើឱ្យគណបក្ស មានលទ្ធភាព ពេញលេញក្នុងការបន្តដឹកនាំប្រទេសឱ្យសម្រេចបានតាមបំណងប្រាថ្នារបស់ប្រជាជន គឺការការពារខឿន ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការថែរក្សាសុខ សន្តិភាព ការបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ។

មហាសន្និបាតកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើ ងវិញយ៉ាងរហ័សពីវិបត្តិជំងឺកូវីដ-១៩ ដែលបានយាយីសង្គម ជាតិអស់រយៈពេលជិត៣ឆ្នាំ។ ការអនុវត្តយ៉ាងប្តូរផ្តាច់នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានបង្កើតបរិយាកាសល្អប្រសើរសម្រាប់កម្ពុជា បោះ ជំហានទៅមុខប្រកបដោយជំនឿចិត្តដ៏មុតមាំលើមាគ៌ាកែទម្រង់ និង ការអភិវឌ្ឍ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ កម្ពុជារក្សា បានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដែល បាន លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការប្រើប្រាស់ក្នុងស្រុក។ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានក្នុងរង្វង់ ៥.៦% ហើយនៅឆ្នាំ ២០២៤ រំពឹងថា នឹងសម្រេច បាន កំណើនក្នុងរង្វង់ ៦.៦% ដែលត្រូវបាន គាំទ្រដោយ ការបន្ត និន្នាការល្អក្នុងវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យ កសិកម្មតាមរយៈនិន្នាការជានេះ បានអំពីលទ្ធភាពដែល សេដ្ឋកិច្ចកម្ពុជាកំពុងវិលទៅរក កំណើនប្រកបដោយ សក្តានុពលវិញ ដូចគ្រាមុនវិបត្តិជំងឺកូវីដ-១៩ ៕
ដោយ៖វណ្ណលុក




