មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដាក់ ចេញនូវទិសដៅការងារសំខាន់ៗដែលត្រូវពុះពារអនុវត្តឱ្យបានសម្រេចនូវដំណើរការអភិវឌ្ឍប្រទេសជាតិ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ
ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, អនុប្រធានគណបក្ស , សម្តេច ធិបតី ហ៊ុន ម៉ាណែត, គណៈអចិន្ត្រៃយ៍, គណៈកម្មា ធិការកណ្តាល តំណាងដែលបានអញ្ជើញចូលរួមសរុប ៣ ៦០០រូប.
អង្គមហាសន្និបាត បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ អំពី បញ្ហា ប្រឈម នានានៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ហើយបានធ្វើ ស្វ័យត្រួត ពិនិត្យចំពោះ ចំណុចខ្វះខាតផ្សេងៗ ក្នុងការអនុវត្ត គោល នយោបាយ ក៏ដូចក្នុងការកសាងពង្រឹងគណបក្ស និង បានដាក់ចេញ នូវទិសដៅការងារសំខាន់ៗដែលត្រូវ ពុះពារអនុវត្តឱ្យបានសម្រេច រួមមាន ៖
ពង្រឹងខឿនការពារជាតិ ថែរក្សាសន្តិភាព និងស្ថិរភាព នយោបាយ មិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ លប់បំបាត់នយោបាយជ្រុលនិយមគ្រប់រូបភាព ពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ផ្តល់ភាព កក់ក្តៅ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយ ភាពសុខសាន្ត ទាំងផ្លូវកាយ និងផ្លូវចិត្ត។
ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក និងការពារព្រះមហាក្សត្រជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុតមិន ឱ្យជនណាមកបំពារបំពានបានឡើយ។ បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើក កម្ពស់ ការគោរពសិទ្ធិមនុស្សតាមគន្លងនីតិរដ្ឋ។ ចូលរួមសកម្មក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល ទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដោយគោរព ម៉ឺងម៉ាត់ តាម ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។
បន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព តាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីធានានូវ អភិបាល កិច្ចល្អ យុត្តិធម៌សង្គម និងការ អភិវឌ្ឍ។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបទាន់ ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ខិតខំ ជំរុញកំណើនសេដ្ឋកិច្ច ឆ្នាំ ២០២៤ ឱ្យបានសម្រេច តាមការ គ្រោងទុក លើមូលដ្ឋានប្រើប្រាស់ដោយឈ្លាសវៃនូវ ភាព អំណោយផលនានារបស់កម្ពុជា និងការជំរុញអនុវត្តនូវ យុទ្ធសាស្ត្រ និងក្របខណ្ឌគោលនយោបាយនានារបស់ រាជរដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ បន្តជំរុញការអភិវឌ្ឍប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធ សន្តិសុខ សង្គមប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និង ចីរភាពហិរញ្ញវត្ថុ តាមស្មារតី “មិនបោះបង់ចោលប្រជា ពលរដ្ឋណាម្នាក់” និងស្មារតីបុរសកម្ម សំដៅធានាសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និង ងាយរងគ្រោះទាំងនៅទីជនបទ និងទីប្រជុំជន។ ព្រមជាមួយនោះ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផលនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុច និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត ដើម្បីធានាស្ថិរ ភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
បន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល លើកកម្ពស់សុខុមាល ភាព សង្គម និងជំរុញការអភិវឌ្ឍធនធានមនុស្ស បន្តលើកកម្ពស់ ជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន លើកកម្ពស់ ការការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍របស់កម្មករ និយោជិត និងយកចិត្តទុក ដាក់ដោះស្រាយបញ្ហានានា របស់អាជីវករ អ្នកលក់ដូរ និង អ្នកប្រកបរបររកស៊ីផ្សេងៗទៀតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
មហាសន្និបាតបញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តជំរុញអនុវត្តយ៉ាងសកម្មនូវនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ លើមូលដ្ឋានគោរពគោលការណ៍ នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញ អាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួម សកម្មក្នុងកិច្ចការអន្តរជាតិ ដើម្បី បុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាព របស់តំបន់ និងពិភពលោក។
ព្រមជាមួយនេះ ក្នុងស្ថានភាពដែលសភាពការណ៍ អន្តរជាតិ កំពុងមានការវិវត្តដ៏ស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងប្រកប ដោយគ្រោះថ្នាក់នោះ គណបក្សប្រជាជនកម្ពុជាសូមអំពា វ នាវដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធនឹង ជម្លោះនៅតាម តំបន់នានា សូមព្យាយាមរកដំណោះស្រាយដោយ សន្តិវិធី តាមរយៈការចរចាដើម្បីធានានូវសុខសន្តិ ភាព ភាតរភាព និងវឌ្ឍនភាពជាសាកល។ កម្ពុជា ដែលធ្លាប់ឆ្លងកាត់ មហា វិនាសកម្មនៃសង្គ្រាមដ៏រ៉ាំរ៉ៃ យល់យ៉ាង ច្បាស់អំពីតម្លៃនៃ សន្តិភាព បើប្រជាជនត្រូវបាត់បង់សន្តិភាពហើយ ប្រជាជន នឹងត្រូវបាត់បង់អ្វីទាំងអស់ ហើយ សន្តិភាពមិនអាចនឹង បង្កើតបានដោយសង្គ្រាមឡើយ ៕
ដោយ៖វណ្ណលុក