ក្រសួងអធិការកិច្ច និង មន្ទីរពេទ្យព្រះកេតុមាលាចុះអនុស្សរណៈ នៃ ការយោគយល់គ្នា ស្តីពីការលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការ ក្រសួងអធិការកិច្ច
ភ្នំពេញ ៖ ដើម្បីលើកកម្ពស់សុខុមាលភាព ដល់មន្ត្រីរាជការ និងស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យប្រព័ន្ធជំនួយ សង្គម និងប្រព័ន្ធសន្តិសុខសង្គម គឺមិនបោះបង់ចោលប្រជាពលរដ្ឋ ណាម្នាក់ សម្រាប់ក្រសួងអធិការកិច្ច ក៏បានដាក់ចេញនូវគោលការណ៍ ថា ក្រសួងក៏មិនត្រូវបោះបង់ចោលមន្ត្រីរាជការណាម្នាក់ដែរ មន្ត្រីគឺ ជាភាគ រួម ដែលមានវិសាលភាពគ្របដណ្តប់លើថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ លំដាប់ ថ្នាក់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏រួមជាមួយអស់លោក លោកស្រី ដែលជានិវត្តន៍ជនរបស់ក្រសួងអធិការកិច្ចផងដែរ ព្រោះថា បញ្ហាសុខភាពសំខាន់ណាស់ ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួង អធិការកិច្ច ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា រវាងក្រសួងអធិការកិច្ច និង មន្ទីរពេទ្យព្រះកេតុមាលា ស្តីពីការលើក កម្ពស់សុខុមាលភាពជូនមន្ត្រីរាជការក្រសួងអធិការកិច្ច ដែលធ្វើឡើង កាលពីព្រឹកថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។
ហត្ថលេខីនៃពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ដោយលោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោកឧត្តមសេនីយ៍ឯក វេជ្ជ បណ្ឌិត លី សុវណ្ណនាយក មន្ទីរពេទ្យព្រះកេតុមាលា ។
ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថាផ្អែកតាមការចុះអនុស្សរណៈ នាពេលនេះក្រសួងអធិការកិច្ច និងមន្ទីរពេទ្យព្រះកេតុមាលា បាន ឯកភាពគ្នា ដោយមន្ទីរពេទ្យព្រះកេតុមាលា ទទួលយល់ព្រមពិនិត្យ ព្យាបាលជំងឺ និង សម្រាលមាតុភាព ព្រមទាំងផ្តល់បន្ទប់សម្រាក ព្យាបាល ដោយបញ្ចុះតម្លៃ ៥០ភាគរយ ដែលមានវិសាលភាព ផ្តល់ជូនរហូតដល់ឪពុកម្តាយបង្កើត ប្រពន្ធឬប្តី កូនបង្កើតរបស់មន្ត្រី រាជការ ក្រោមឱវាទរបស់ក្រសួងអធិការកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត នាយកមន្ទីរពេទ្យព្រះកេតុមាលា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកពេទ្យ គ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក និងជំនាញ ដែលបាន ខិតខំអស់ពីកម្លាំងកាយចិត្ត និងពេលវេលា ដោយ យកចិត្តទុកដាក់ បំពេញ តួនាទីមិនខ្លាចនឿយហត់ ប្រកបដោយវិជ្ជាជីវៈ និងមនសិការ ទទួលខុសត្រូវខ្ពស់ ដែលបាន ជួយសង្គ្រោះជីវិត និងពិនិត្យព្យាបាល មន្ត្រីរាជការរបស់ក្រសួងអធិការកិច្ច។
នាឱកាសនោះ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួង ការពារ ជាតិ បានលើកឡើងថា កន្លងមកក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេច កិត្តិ សង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងក្រសួងអធិការកិច្ច និងមន្ទីពេទ្យព្រះកេតុមាលា ស្តីពីការលើកកម្ពស់សុខុមាលភាព ជូនមន្ត្រីរាជការក្រសួងអធិការកិច្ច ផងដែរ ៕





ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ