ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជាប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប សម្រាប់អាណត្តិថ្មី ៩រូប
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជាប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ៩រូប ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ទាំង ៩រូប មានដូចជាៈ
១.ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន
២.ឯកឧត្តម ជឺ ចំណាន អនុប្រធាន
៣.ឯកឧត្តម មាន សទិ សមាជិក
៤.ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក
៥.ឯកឧត្តម សោម សូរីដា សមាជិក
៦.ឯកឧត្តម ហេង ស៊ីឡេង សមាជិក
៧.ឯកឧត្តម យិច សមិទ្ធិ សមាជិក
៨.ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក
៩.ឯកឧត្តម ហង្ស ពុទ្ធា សមាជិក
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ រដ្ឋសភា នីតិកាលទី៧ បានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ៩រូប ដោយក្នុងបនោះចំនួន ៤រូប កូតាខាងគណបក្សប្រជាជនកម្ពុជា និងចំនួន ៤រូបទៀត កូតាខាងគណបក្សហ៊្វុនស៊ិនប៉ិច និងមួយរូបខាងសង្គមស៊ីវិល។ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវំាងជាមុនសិន មុនចូលកាន់តំណែង៕
ដោយ៖ពលជ័យ

