ព្រះមហាក្សត្រត្រាស់បង្គាប់គជបអាណ្ណត្តិថ្មី (Video Inside)

ព្រះមហាក្សត្រនារសៀលថ្ងៃពុធ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងប្រធាន, អនុប្រធាន និងសមាជិកចំនួន៩រូប នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មីទី៧ នៃរដ្ឋសភា។

យោងតាមច្បាប់, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថាគជប មានសុពលភាព នៃការបំពេញកិច្ចការងាររបស់ខ្លួនចំនួន៥ឆ្នាំ។ ព្រះរាជក្រឹត្យត្រាស់បង្គាប់នេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានធ្វើការបោះឆ្នោតទុកចិត្តសមាសភាពថ្នាក់ដឹកនាំ គជបទាំង៩រូប ក្នុងសម្លេងគាំទ្រទាំងស្រុង១០១សម្លេង នាសម័យប្រជុំសភា នៅព្រឹកថ្ងៃទី១៣ ធ្នូ។

សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ៩រូប ដែលក្នុងនោះរួមមាន ៤រូប នៃកូតាខាងគណបក្សប្រជាជនកម្ពុជា, ៤រូបទៀតជាកូតាខាងគណបក្សហ៊្វុនស៊ិនប៉ិច និងមួយរូបមកពីខាងសង្គមស៊ីវិល បានធ្វើពិធីស្បថសច្ចាក្នុងព្រះបរមរាជវាំង នៅចំពោះមុខសម្តេចសង្ឃទាំង២គណៈនិកាយ និងសម្តេចចៅហ្វាវាំង គង់ សំអុល។

ប្រធាន, អនុប្រធាន និងសមាជិកចំនួន៩រូបនៃគជបសម្រាប់អាណ្ណត្តិថ្មីនេះ រួមមាន៖ លោក ប្រាជ្ញ ចន្ទ ជាប្រធាន, លោក ជឺ ចំណាន ជាអនុប្រធាន, និងសមាជិកទាំង ៦រួមមាន លោក មាន សទិ, លោក ឌឹម សុវណ្ណារ៉ុម, លោក សោម សូរីដា, លោក ហេង ស៊ីឡេង, លោក យិច សមិទ្ធិ, លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។

ads banner