ក្រសួងអប់រំដាក់ឱ្យអនុវត្តការបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និង សារគមនាគមន៍ថ្នាក់ទី១០ ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤

(ភ្នំពេញ)៖ ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ វិទ្យាល័យគោលដៅ នៅ ទូ ទាំង ព្រះរាជាណាចក្រកម្ពុជាត្រូវបានក្រសួងអប់រំឱ្យដឹងថា នឹង ត្រូវដា ក់ឱ្យអនុវត្តបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនា គមន៍ ថ្នាក់ទី១០ តាមសៀវភៅសិក្សាគោលថ្មី (https://sala.moeys.gov.kh/library/656e811b404ec2bc3dfd022e) ដែលអភិវឌ្ឍឡើងដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈ គម្រោង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ការអប់រំនៅ កម្ពុជា ក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។

បើតាមក្រសួងអប់រំបានឱ្យដឹងថា៖សម្រាប់សៀវភៅសិក្សា គោលមុខ វិជ្ជា បច្ចេក វិទ្យាព័ត៌មាន និងសារគមនាគមន៍ថ្នាក់ទី១០នេះ ចងក្រងឡើង ស្របតាមខ្លឹមសារកម្មវិធីសិក្សាលម្អិតថ្មី ២០១៨-២០២៣ ដើម្បីផ្ដល់ឱ្យ សិស្ស នៅគោលគំនិតចាំបាច់ទាក់ទងនឹងបំណិនវិជ្ជាជីវៈ រួមមានការ ត្រិះរិះពិចារណាបានស៊ីជម្រៅការប្រាស្រ័យទាក់ទងការដោះស្រាយបញ្ហានិងបំណិនបច្ចេកទេសក្នុងការរៀបចំខ្លួន ដើម្បីអាចធ្វើការនៅក្នុង បរិយាកាសការងារដែលប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជាជំនួយដល់ការទំនាក់ទំនងការរៀបចំឯកសារអត្ថបទការងារការប្រើប្រាស់អ៊ីនធឺណិត និងអ៊ីមែលក្រមសីលធម៌នៃការប្រើប្រាស់អ៊ីនធឺណិត និងការសិក្សា ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក (e-Learning)។

គួររំលឹកថានៅអំឡុងខែតុលា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាតាមរយៈនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានផ្ដល់ការ បណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្របង្រៀនសៀវភៅសិក្សាគោលICTថ្នាក់ទី១០នេះ ដល់លោកគ្រូអ្នកគ្រូចំនួន៣០០នាក់ មកពីវិទ្យាល័យចំនួន ១៥០ នៅទូទាំងប្រទេសដើម្បីទទួលបានចំណេះដឹង និងបំណិនបច្ចេក ទេសក៏ដូចជាវិធីសាស្ត្របង្រៀនតាមបែបសតវត្សទី២១ក្នុងការបន្តបង្រៀនសិស្សនៅតាមសាលារៀនគោលដៅនីមួយៗប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner