អបអរសាទរ ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប់ឆ្នោត ជាប្រធានដឹកនាំ គ.ជ.ប សម្រាប់អាណត្តិថ្មី
អគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ អបអរសាទរ ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលបានជាប់ឆ្នោតជាប្រធានដឹកនាំគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ ជ ប) សម្រាប់អាណត្តិថ្មី។
ឯកឧត្តម ស៊ុំ ប៊ុនហុង អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ. ជ.ប) ទំាងអស់ សូមសម្ដែងការចូលរួមអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហទ័យចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់អាណត្តិថ្មី។
គួរំលឹកថា អង្គប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានបោះឆ្នោតជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៧រូបទៀត គឺឯកឧត្តម មាន សទិ ឯកឧត្តម ឌឹម សុវណ្ណារុំ ឯកឧត្តម សោម សូរីដា ឯកឧត្តម ហេង ស៊ីឡេង ឯកឧត្តម យិច សមិទ្ធិ ឯកឧត្តម ហ៊ែល សារ៉ាត់ និង ឯកឧត្តម ហង្ស ពុទ្ធា ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅគាត់ថា (គ.ជ.ប) មានសមត្ថកិច្ចរៀបចំ និងចាត់ចែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតផ្សេងៗទៀត ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព ៕