ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ កំពុងទាក់ទាញ យុវជន ពីគ្រប់ទិសទី និងច្រើនរាប់សិបនាក់ចូលរួម

(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ បានចាប់ផ្តើមនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣ បាន កំពុងទាក់ទាញដល់យុវជន និងកុមារចូលទស្សនា និងទិញ យ៉ាងច្រើន កុះករ ។

ព្រឹត្តិការណ៍នេះដែរត្រូវបានគេជឿជាក់ថាកំពុងត្រូវបានទាក់ទាញឱ្យអំណានកាន់តែច្រើនឡើងក្នុងស្រទាប់យុវជន និងកុមារកម្ពុជា។

ពិព័រណ៍សៀវភៅដ៏ធំនាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «សរសេរ ចំណាន អាចចំណាប់ ចាប់យកចំណេះ» នៅសួនច្បារខាងមុខ សាលា បុរីកោះពេជ្រ ក្នុងរយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ -១៧ ខែ ធ្នូ ឆ្នាំ ២០២៣។ ស្តង់ពិព័រណ៍សៀវភៅប្រមាណ ៣០០ស្តង់ បានចាប់ផ្ដើមដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល កំពុងរង់ចាំអ្នកចូលទស្សនា ។

ដោយឡែកនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានចូលរួមសម្ពោធពិព័រណ៍ សៀវភៅថ្នាក់ជាតិ នៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣។
ក្រសួងអប់រំបានឱ្យដឹងថាក្នុងព្រឹត្តិការណ៍ដ៏ធំនេះមានការដាក់តាំងសៀវភៅ ដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានា នៅកម្ពុជា។ ក្នុងនោះ សៀវភៅមួយចំនួន នឹងដាក់លក់ ក្នុងតម្លៃពិសេសថែមទៀត ។

បញ្ជាក់ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា សិស្ស និស្សិត អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ អង្គការជាតិ អន្តរជាតិ និងបណ្ដាក្រុមហ៊ុនទាំងអស់ដែលខិតខំលះបង់ទាំងពេលវេលា កម្លាំងកាយចិត្តចូលរួមគាំទ្រការប្រព្រឹត្តទៅនៃពិធី ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១០នេះ ឲ្យលេចចេញជារូបរាង និងរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានរំលឹក ដល់ប្រវត្តិសាស្ត្រខ្មែរតាំងពីបុរាណមក ដែលតែងតែគាំទ្រដល់ការ សិក្សា ស្រាវជ្រាវ តែងនិពន្ធដូចដែលមានបន្សល់ទុកលើសិលាចារឹកជាង ២០០០ ផ្ទាំង និងការបន្តលើកកម្ពស់ការនិពន្ធចងក្រងនូវឯកសារ អក្សរសិល្ប៍ជាច្រើនយ៉ាងសម្បូរបែបរហូតមកដល់ទសវត្សទី ៦០ ដោយសង្ឃឹមថាពិព័រណ៍សៀវភៅកម្ពុជានេះ នឹងក្លាយជាជម្រុក វប្បធម៌មួយ សម្រាប់លើកកម្ពស់ការតែងនិពន្ធ និងការអាន ក្នុង យុគសម័យថ្មី សតវត្សទី២១ គឺជាការអានដែលចេះវិភាគ ទស្សន អ្នកនិពន្ធ ស៊ីជម្រៅ ដើម្បីទទួលយកបំណិនវិជ្ជា និង ជាការអាន ដើម្បីបង្កើតអ្វីដែលថ្មី។

គួរបញ្ជាក់ថាក្រសួងអប់រំបានបញ្ជាក់ក្នុងព្រឹត្តិការណ៍នេះដែរថា៖អំណាន គឺជាមូលដ្ឋានគ្រឹះ នៃការសិក្សា ដែលត្រូវតែបណ្ដុះតាំងពីវ័យក្មេង ជាបុព្វហេតុឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំកញ្ចប់អំណានដំបូង បានប្រមូលផ្តុំវិធីសាស្ត្រអំណាន ក៏ដូចជារៀបចំជាសៀវភៅ និងបណ្ណាល័យដែលមានសៀវភៅ ៦កម្រិត ចាប់ពីថ្នាក់ទី ៤ ដល់ថ្នាក់ទី ៦ ដើម្បីបង្រៀនកុមារឲ្យមានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការ អានឈាន ទៅចាប់ យកចំណេះដឹងជាច្រើនទៀត តបតាមអនុសាសន៍របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យមានកម្មវិធីក្រៅ ម៉ោង សិក្សា ការបង្កើតជាក្លឹបស្វ័យសិក្សា ដើម្បីពិភាក្សាគ្នាជាក្រុម សិក្សា ស្រាវជ្រាវ តែងនិពន្ធ ដើម្បីបោះពុម្ពផ្សាយចែករំលែកចំណេះដឹង និង បន្សល់ទុកស្នាដៃពីមួយជំនាន់ទៅមួយជំនាន់ ក្នុងគោលដៅអភិវឌ្ឍ ខ្លួនឯង និងសង្គមជាតិ ដូចពាក្យស្លោកក្នុងពិព័រណ៍ឆ្នាំនេះ ដែលលើក ឡើងថា ៖ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ”៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner