រថយន្ត SIENNA បុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរម្នាក់បើករថយន្ត ជ្រុលទៅបុករបាំថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត (ក្បែរស្ពានអាកាសស្ទឹងមានជ័យ) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បានឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ស៊ីណា ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ2AV-5798 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម មកដល់ចំណុចកើតហេតុមិនបានប្រយ័ត្ន និងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតបន្តិចបន្តួច ចំណែករថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅមន្រ្តីជំនាញចរាចរណ៍ឲ្យមកពិនិត្យ។ ដោយឃើញទ្រូងផ្លូវមិនសូវមានការខូចខាត ទើបប្រគល់រថយន្តឲ្យម្ចាស់យកទៅជួសជុលខ្លួនតែម្ដង៕ធ.ដ