រដ្ឋបាលជលផល អំពាវនាវដល់អ្នកនេសាទ កុំប្រើឧបករណ៍នេសាទដែលរាំងស្ទះដល់ការធ្វើចរាចរត្រី
ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកនេសាទ កុំប្រើឧបករណ៍នេសាទដែលរាំងស្ទះដល់ការធ្វើចរាចរត្រី ចេញពីបឹងទន្លេសាប ទៅទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងការបន្ដពូជជាដើម។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល ចុះថ្ងៃទី១៣ ខែធ្នូ បានឱ្យដឹងថា តាមលក្ខណៈជីវសាស្ត្រ ប្រភេទត្រីមួយចំនួនធ្វើចរាចរយ៉ាងគំហុក ចេញពីបឹងទន្លេសាប តាមដងទន្លេសាបទៅតំបន់ទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ ចាប់ពីខែធ្នូនេះ ខណៈទឹកបឹងទន្លេសាប ហូរចេញក្នុងល្បឿនលឿន។យោងតាមស្ថានភាពបែបនេះ រដ្ឋបាលជលផល ស្នើដល់ប្រជាពលរដ្ឋ កុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះ ដល់ការធ្វើចរាចររបស់ត្រី និងអំពាវនាវដល់ប្រជានេសាទ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពនៃធនធានជលផល។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៤ ខែធ្នូថា ឧបករណ៍នេសាទដែលរដ្ឋបាលជលផល ហាមឃាត់ គឺមានទាំងការប្រើឧបករណ៍នេសាទស្របច្បាប់ និងឧបករណ៍នេសាទខុសច្បាប់ ជាពិសេសរបាំងព្រួលដែលបិទជិតផ្លូវត្រី ហើយបានដាក់នៅតាមតំបន់ផ្លូវត្រីធ្វើធ្វើចរាចរបន្លាស់ទីចេញពីបឹងទន្លេសាប ទៅទន្លេមេគង្គលើ។ លោកបន្តថា ជាពន់ហាមឃាត់មិនឱ្យមានឧបាពទីឹកចិត្តឱ្យក្រុមិសេសក្នុងតំបន់កដប នៅខេត្តកំពង់ឆ្នាំង គឺមានព្រែកច្រើនណាស់ជុំវិញបឹងទន្លេសាប ហើយប្រសិនជាអ្នកនេសាទដាក់របាំងព្រួល ដូច្នេះទាំងត្រីតូច និងត្រីធំ មិនអាចធ្វើការបន្លាស់ទីចុះមកបាននោះទេ។
លោកបញ្ជាក់ថា៖ «ប្រសិនជាយើងដាក់របាំងទប់ស្កាត់នៅតាមព្រែកតូចៗហ្នឹងដែលបង្អាក់ការធ្វើចរាចររបស់ត្រី គឺយើងអាចនឹងមានហានិភ័យនៅឆ្នាំក្រោយជួបប្រទះនូវបញ្ហាបរិមាណត្រីនៅទន្លេសាបថយចុះ ពីព្រោះដោយសារត្រីទាំងអស់មិនអាចឡើងទៅពងកូននៅតំបន់ខាងលើបានទេ អញ្ចឹងពុំមានពង ពុំមានកូនត្រីធ្លាក់ពីលើចូលមកទន្លេសាបវិញបានទេ»។
បើតាមលោក អ៊ុក វិបុល បានឱ្យដឹងទៀត ត្រីដែលបន្លាស់ទីមកនេះ ភាគច្រើនជាត្រីចម្រុះ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានត្រីមួយចំនួនដូចជា ត្រីក្អែក ត្រីត្រសក់ ក៏ដូចជាត្រីរងគ្រោះថ្នាក់មួយចំនួនមាន ត្រីគល់រាំង ត្រីរាជ និងមានប្រភេទត្រីផ្សេងទៀត បើតាមការប៉ាន់ស្មាន គឺមានប្រភេទត្រីប្រមាណជា ២០០ប្រភេទ ដែលធ្វើចរាចរពីទន្លេសាបនៅខែធ្នូនេះ ដើម្បីឡើងទៅពងកូននៅផ្នែកខាងទន្លេញពីទន្លេសាបនៅខែធ្នូនេះ ដើម្បីឡើងទៅពងកូននៅផ្នែកខាងលើលេសាបមក្រើនាចធ្វើការបំន្លាស់មេគង្គលើ។ ជាពិសេសក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលមានអន្លង់នៅតាមដងទន្លេមេគង្គចំនួន ៩៧អន្លង់ ដែលជាអន្លង់ពងកូន និងទីជម្រករបស់ប្រភេទត្រីទាំងអស់នេះ។
លោកបានអះអាងថា នៅតាមដងទន្លេមេគង្គ គឺជាប្រភពនៃការបន្តពូជត្រី មានន័យថា ទម្លាក់ទាំងពង ទម្លាក់ទាំងកូនមកទន្លេសាប ដូច្នេះត្រីវានឹងធំធាត់នៅទន្លេសាប។ លោកបន្ថែមថា អាស្រ័យហេតុនេះហើយបានជារដ្ឋបាលជលផលបារម្ភ ពីការប្រើប្រាស់ឧបករណ៍នេសាទទាំងរបាំងព្រួលឫស្សី ទាំងសំណាញ់ សម្រាប់ប្រើទប់ស្កាត់នៅតាមព្រែកតូចៗចេញពីទន្លេសាប មិនអាចឱ្យត្រីមកបន្លាស់ទីទៅទន្លេមេគង្គលើបាន៕
ដោយ៖ ជា សុខនី