នៅសល់ពេល តែ ២១ថ្ងៃទៀតផុតកំណត់នៃការចុះឈ្មោះដាក់ពាក្យ ប្រឡង យកអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់ បរិញ្ញា បត្រ ចំនួន៣០០កន្លែង សម្រាប់ឆ្នាំ២០២៤ហើយ!
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ការចុះឈ្មោះដាក់ពាក្យប្រឡងយកអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៣០០កន្លែង សម្រាប់ឆ្នាំ២០២៤ នៅសល់តែរយៈពេល ២១ ថ្ងៃទៀតតែប៉ុណ្ណោះ សូមរួសរាន់បំពេញពាក្យប្រឡងតាមតំណភ្ជាប់នេះ៖ https://www.cadt.edu.kh/scholarship ។
កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧។
សម្រាប់ព័ត៌មានបន្ថែម https://t.me/mptcgovkh/3972 ៕
ដោយ ៖ ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។