ឯកឧត្តម ហួត ហាក់ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្ស ប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកចំការលើ

កំពង់ចាម៖ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកចំការលើនិងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារ យុវជនប្រចាំស្រុកចំការលើ ខេត្តកំពង់ចាម តំណាង ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះ មូលដ្ឋាន ស្រុកចំការលើកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាជួបសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សរុបចំនួន ៤៣០នាក់ នៅស្រុកចំការលើ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនេះឯកឧត្តមបានសម្តែងនូវការអបអរសាទរ ចំពោះ លោកគ្រូអ្នកគ្រូ លោក លោកស្រី ឪពុកម្តាយ អាណា ព្យាបាល សិស្សានុសិស្សទាំង ៤៣០នាក់ ដែលទទួលបាន ជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ស្របតាមទិសស្លោក “ អ្នកចេះ គឺ ជាប់ ” ។ តាមតួលេខឆ្នាំនេះជាប់មានចំនួនទាបជាងបើធៀបនិងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅក៏ដោយ តែគុណភាពអប់រំ បាន កើនឡើង ដោយឆ្នាំ២០២២និទ្ទេស A ចំនួន ៥ នាក់,តែឆ្នាំ ២០២៣នេះ សិស្សនិទ្ទេស A ចំនួន ៨ នាក់)។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធី គោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជា ស្នូលនៃយុទ្ធសាស្ត្រ ហើយក្នុងមុំទី១ គឺការអភិវឌ្ឍ មូលធន មនុស្ស ដែលយកចិត្តទុកដាក់លើការពង្រឹងគុណ ភាពវិស័យ អប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាល ជំនាញ បច្ចេកទេស។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះទាំង៥ ដែលក្នុងនោះមានការ លើកកម្ពស់គុណភាពអប់រំសាលារដ្ឋពីថ្នាក់មតេ្តយ្យ ដល់ មធ្យមសិក្សា(ថ្នាក់ទី១២) ។នេះជាលទ្ធផលនៃការសិក្សា បរបស់ប្អូនៗនៅថ្ងៃនេះ គឺបានមកពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា និងគណៈនាយកសាលា លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអាណាព្យាបាលដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការនេះ៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner