គណៈកម្មការរៀបចំការប្រឡងបាន ចុះពិនិត្យដំណើរការតាក់ តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើស មន្ត្រី កសិកម្ម ឃុំ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានចុះពិនិត្យសកម្មភាពមុនការតាក់តែងវិញ្ញាសា របស់ គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ យ៉ាងសស្រោកសស្រាំ ដោយ សម្ងាត់ពីសាស្ត្រាចារ្យ និងមន្ត្រីជំនាញចម្រុះ និងដោយមាន ការតាមដានមើលពីអ្នកសង្កេតការណ៍មកពី តំណាងអង្គភាព ប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែល បានចុះឈ្មោះ។

សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងមានចំនួន៣ រួមមាន៖ ១.វិញ្ញាសាជំនាញកសិកម្ម ២.វិញ្ញាសាភាសាអង់គ្លេស និង៣.វិញ្ញាសាពហុចម្លើយ។ ការរៀបចំវិញ្ញាសា និងអនុវត្ត វិញ្ញាសា នឹងត្រូវចាត់ចែងក្នុងថ្ងៃតែមួយ ដោយការរៀបចំ វិញ្ញាសា នឹងត្រូវធ្វើនៅពេលព្រឹក ហើយការចាប់ផ្តើមប្រឡង នឹងត្រូវធ្វើចាប់ពីថ្ងៃត្រង់ម៉ោង ១២៖០០ តទៅ។
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner