ក្រុមអ្នកជិះម៉ូតូធំមកពីបួនប្រទេស បានមកជួបជុំគ្នាក្នុង ខេត្តសៀមរាប

សៀមរាប៖ក្រុមអ្នកស្រឡាញ់ម៉ូតូធំមកពីបួនប្រទេស ក្នុង នេះមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងប្រទេសឡាវអមដោយម៉ូតូធំ គ្រប់ ប្រភេទជាង៥០០គ្រឿង បានមកជួបជុំគ្នានៅក្នុង ខេត្ត សៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ ដើម្បី ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់រមណីយដ្ឋានអង្គរ ។

តំណាងក្រុមអ្នកជិះម៉ូតូធំកម្ពុជា លោក ជុំ រ៉ាវុទ្ធ បាន និយាយ ថា ជារៀងរាល់ឆ្នាំក្រុមអ្នកជិះម៉ូតូធំ តែងតែជួបជុំ គ្នាដោយ ជិះម៉ូតូរបស់ខ្លួនទៅកាន់តាមបណ្តាខេត្តផ្សេងៗ ។សកម្មភាព នេះ គឺក្រុមអ្នកជិះម៉ូតូទាំងអស់បានធ្វើឡើង ដើម្បីសប្បាយ ផង និងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក្នុងប្រទេសផង ហើយក៏បានធ្វើការរៃអង្គាសថវិកាសម្រាប់ សកម្មភាពមនុស្ស ធម៌ផងដែរ។

លោកបន្តថា សម្រាប់ឆ្នាំនេះ ជាលើកទី១១ហើយ ដែលក្រុម របស់លោក រួមគ្នាជាមួយក្រុមអ្នកស្រឡាញ់ម៉ូតូធំមកពី ៣ ប្រទេសផ្សេងទៀត ដូចជា ម៉ាឡេស៊ី ថៃ និងឡាវ ដែលមាន ម៉ូតូជាង៥០០គ្រឿង បានជួបជុំគ្នានៅខេត្តសៀមរាប ក្នុង បំណងបង្ហាញពីវិស័យទេសចរណ៍ លើកស្ទួយវប្បធម៌ខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់ ហើយបង្ហាញថាក្រុមអ្នកជិះ ម៉ូតូធំក៏ជាផ្នែកមួយរបស់សង្គមហើយក៏ជាផ្នែកមួយក្នុងការបង្ហាញនូវស្នាដៃដូនតាខ្មែរទៅកាន់ពិភពលោកតាមរយៈបណ្តាញផ្សព្វផ្សាយផងដែរ។

លោកបន្តថា “ក្រុមBiker (អ្នកជិះម៉ូតូ) ក៏ជាម៉ូលេគុល នៃ សង្គមមួយដែរជួយសង្គមតាមរយៈការបង្ហាញ ។ដូចលើកនេះ យើងមានMediaយើងច្រើនទាំងនៅក្រៅប្រទេសនិងក្នុងប្រទេស ហើយតាមក្រុមនីមួយៗសុទ្ធតែមានក្រុមមេឌា ប្រម៉ូត ផ្សព្វផ្សាយក្រុមបៃឃ័រ។ យើងជួយច្រើនដូចជា ធ្វើឆារីតធឺ ជួយសាលារៀន ជួយកៀងគរបៃឃ័រមកពីក្រៅប្រទេស ដើម្បី ផ្សព្វផ្សាយពីវប្បធម៌ទេសចរណ៍ស្រុកខ្មែរថាវាជឿនលឿនប៉ុណ្ណា?”។

ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានក្នុងនាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះក្រុមអ្នកជិះម៉ូតូធំដែល បាន ជ្រើសរើសយកខេត្តសៀមរាបជាគោលដៅសម្រាប់ការជួបជុំគ្នានេះ។ ឯកឧត្តមបានថ្លែងថា ការជួបជុំគ្នានេះជាវិធីសាស្ត្រនៃ ការទំនាក់ទំនងសាធារណៈ ព្រោះកាលណាមានការជួបជុំនេះ មានការចូលរួមពីផ្នែកឯកជន មានការចូលរួមពីផ្នែក សាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំង បណ្តាញ ផ្សព្វផ្សាយនានា បានចូលរួមក្នុងការផ្សព្វផ្សាយ តំបន់ ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក៕ ដោយ៖ ស៊ាន សុផ

ads banner