អ៊ីរ៉ាក់រឹតត្បិតការប្រើប្រាស់ដុល្លារអាមេរិក
បាដាដ៖ ការប្រើប្រាស់ដុល្លារអាមេរិកសម្រាប់ជីវិតប្រចាំថ្ងៃ នៅប្រទេសអ៊ីរ៉ាក់ ត្រូវបានរឹតបណ្តឹង ខណៈដែលរដ្ឋាភិបាលព្យាយាមកាត់បន្ថយការចូលចិត្តចាយវាយ រូបិយប័ណ្ណអាមេរិក ប្រភេទនេះ។
នៅឯទីក្រុង Basra ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ លោក អាល់ ហារីត ហាសាន (Al-Harith Hassan) ជាអ្នកបម្រើការងារលើវិស័យដឹកជញ្ជូនប្រេងបាន ប្រាប់ថា លោកបានជួបការលំបាកក្នុងការដកប្រាក់បៀវត្សរ៍របស់លោក ជាប្រាក់ដុល្លារ អស់ជាច្រើនខែ ខណៈដែលរដ្ឋាភិបាលព្យាយាមទប់ស្កាត់ការញៀនរបស់ប្រទេសនេះ ចំពោះរូបិយប័ណ្ណអាមេរិក។
ប្រទេសអ៊ីរ៉ាក់ដែលសម្បូរដោយប្រេង គឺជាប្រទេសមិនសូវមានប្រាក់ដុល្លារអាមេរិកច្រើនទេ។ ប្រទេសនេះមានទុនបម្រុងរូបិយប័ណ្ណបរទេសជាង១០០ ពាន់លានដុល្លារ។ ប៉ុន្តែនៅក្នុងការប្រយុទ្ធប្រឆាំងនឹងទីផ្សារងងឹតទាក់ទងនឹងរូបិយប័ណ្ណ ដែលកាន់តែសកម្មនោះ រដ្ឋាភិបាលអ៊ីរ៉ាក់បានដាក់ការរឹតបន្តឹង ដែលមិនធ្លាប់មាន លើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។
ការណ៍នេះ អាចមានន័យថា កាត់បន្ថយប្រាក់ចំណូល របស់លោក អាល់ ហារីត ហាសាន (Al-Harith Hassan) យ៉ាងខ្លាំង។ លោកអះអាងថា វិធានការនេះបានកាត់បន្ថយប្រាក់ចំណូលរបស់លោក ២០ភាគរយ ពេលត្រូវប្តូរប្រាក់ នៅហាងប្តូរប្រាក់ រវាងប្រាក់ «ឌីណា» និងប្រាក់ដុល្លារអាមេរិក។ លោកបានលើកឡើងថា ពីមុន ធ្លាប់តែទទួលបាន ១៦០០ ឌីណា ក្នុងមួយដុល្លារ តែឥលូវ ទទួលបាន ត្រឹម ១៣២០ឌីណា ក្នុងមួយដុល្លារ។
ការរឹតត្បិតកាន់តែច្រើនកំពុងកើតមាននៅពេលដែលរដ្ឋាភិបាលព្យាយាមបញ្ឈប់ប្រាក់ដុល្លារ ដែលគ្រប់គ្រងសេដ្ឋកិច្ច។ ចាប់ពីខែមករាមក ធនាគារកណ្តាលរបស់អ៊ីរ៉ាក់នឹងតម្រូវឱ្យរាល់ប្រតិបត្តិការពាណិជ្ជកម្មត្រូវធ្វើជា ប្រាក់ «ឌីណា»។ ប្រាក់បញ្ញើរូបិយប័ណ្ណអាមេរិកដែលមានស្រាប់ នឹងនៅតែអាចចូលប្រើបានជាប្រាក់ដុល្លារ ប៉ុន្តែ ប្រាក់ថ្មីៗដែលមានបណ្តាញ ពីបរទេសនឹងមានត្រឹមតែជា ប្រាក់ ឌីណា ប៉ុណ្ណោះ ក្នុងអត្រាផ្លូវការ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត