ការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ត្រូវមានចក្ខុវិស័យ​វែងឆ្ងាយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅស​ម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណទី១គឺ ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះមានមុំទី១ផ្ដោតលើ ការពង្រឹងគុណភាពវិស័យអប់រំនិងកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា  ហើយបានផ្ដោតជាអាទិភាព មនុស្ស ផ្លូវ ទឹក ភ្លើង សម្រាប់ជម្រុញកំណើន​សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ នេះជាការដាស់តឿនបន្ថែម ដល់ លោកគ្រូ អ្នកគ្រួ និងសិស្សានុសិស្សសាលាប៊ែលធីអន្តរជាតិ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត លី ឆេង ស្ថាបនិកប៊ែលធី គ្រុប និង លោកជំទាវ ប្រគល់សញ្ញាបត្រ ជូនដល់សិស្ស ចំណេះទូទៅថ្នាក់ភាសាអង់គ្លេសទូទៅ ថ្នាក់ទី៩ ជំនាន់ទី១៨ នៅសាលសន្និសីទនៃសាកល​វិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២ (ស្ពានអាកាសចោមចៅ)ព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត លី ឆេង បន្តថា ការអភិឌ្ឍប្រទេស គឺត្រូវការធនធានមនុស្សដើម្បីចូលរួម​ជម្រុញការរីកចំរើន ប្រទេសមួយរីកចំរើនបានឆាប់រហ័សលុះត្រាតែប្រទេស​នោះសម្បូរទៅដោយ​អ្នកមានចំណេះដឹងនិងធនធានមនុស្សច្រើន។ បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល​បានផ្ដោតការយកចិត្តទុកដាក់កែទម្រង់គុណភាពវិស័យអប់រំនៅកម្ពុជា​ជាបន្តបន្ទាប់សំដៅពង្រឹងគុណភាពអប់រំ អ្នកចេះគឺជាប់ដោយពឹងលើសមត្ថភាពខ្លួនឯង ដើម្បីប្រកួតប្រជែងការងារនិងដើរឱ្យទាន់ការវិវត្តន៍រីកចំរើនសាកលភាវូនីយកម្មនៅក្នុងតំបន់និងពិភពលោក។ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ឱ្យខិតខំយកចិត្តទុក​ដាក់លើការ​រៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាព​ផ្ទាល់ខ្លួនក្នុងការចាប់យក​អាជីពទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោកជា ពិសេសដើរ ឱ្យទាន់នូវការរីកចម្រើនផ្នែក​បច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០។

រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានយកចិត្តទុកដាក់ចំពោះការ​សិក្សារបស់សិស្សជម្រុញបង្កើតសាលារៀនគំរូអោយបានច្រើនទូទាំង ប្រទេសដើម្បី លើកកម្ពស់គុណភាពអប់រំ បង្ក លក្ខណៈងាយស្រួលឱ្យសិស្សមានឱកាស​បានរៀន​សូត្រយ៉ាងខ្ជាប់ខ្ជួនទៅតាម កម្មវិធីសិក្សារបស់ក្រសួងអប់រំ និងមានជំនាញវិជ្ជាជីវៈ​ច្បាស់លាស់ស្របតាមទីផ្សារការងារបច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងសិក្សារៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និង សង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់ សញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាពេលនេះ និងបន្តការសិក្សារៀនសូត្របន្ថែមទៀតនៅ ថ្នាក់ទី១០-១១ និងទី១២ ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងទទួលបាននិទ្ទេសល្អ ហើយអាចបន្តទៅសិក្សានៅថ្នាក់ ឧត្តមសិក្សាឱ្យបានគ្រប់ៗគ្នា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា អ្នកអាណាព្យាបាល ទាំងអស់ដែលតែងតែគាំទ្រ និងបញ្ជូនបុត្រធីតារបស់ខ្លួនមកសិក្សានៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner