សមាជិកគណបក្សភ្លើងទៀន ផ្ទុះការតវ៉ាទាមទារឱ្យលោក ទាវ វណ្ណល និងលោក លី សុធារ៉ាយុត្តិ ចុះចេញពីតំណែង
អត្ថបទដោយ៖
ពលជ័យ
នៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ សមាជិក សមាជិកាគណបក្សភ្លើងទៀន រាប់រយនាក់បានមកតវ៉ានៅមុខស្នាក់ការកណ្តាល ស្ថិតនៅក្នុងវិមាមពិភពថ្មីសែនសុខ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ដើម្បីតវ៉ាទាមទារទម្លាក់លោក ទាវ វណ្ណុល ចេញពីប្រធានគណបក្សភ្លើងទៀន។ ការតវ៉ានេះ បន្ទាប់ពីលោកទាវ វណ្ណុល ប្រើអំណាចគណបក្ស ទៅគំរាមកំហែង និងដកហូតតួនាទីសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្សនៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្ត យ៉ាងអយុត្តិធម៌។ ជាមួយគ្នានេះ សមាជិក និងថ្នាក់ដឹកនាំនៅមូលដ្ឋាន ស្នើឱ្យលោក ទាវ វណ្ណល និងលោក លី សុធារ៉ាយុត្តិ ចុះចេញ ពីតំណែងក្នុងគណបក្ស ដោយឥតលក្ខខណ្ឌ ចាប់ពីថ្ងៃនេះតទៅ៕