លទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា ហ្វឹមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ច ប្រជុំ កំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិ ការ អាស៊ាន-ជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង តូក្យូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហ ប្រតិបត្តិអន្តរជាតិ បានបញ្ជាក់ថា ក្នុងឱកាសនេះប្រមុខរដ្ឋ/រដ្ឋាភិបាល បានពិនិត្យឡើងវិញលើទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមក ជាពិសេសក្នុងការអនុវត្តប្រកបដោយ ជោគជ័យនូវ សេចក្តីប្រកាសចក្ខុវិស័យ និងផែនការអនុវត្តនៃទំនាក់ទំនងដៃគូ ជា យុទ្ធសាស្រ្ត ដែលបានអនុម័តកាលពីឆ្នាំ២០១៣។

កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន- ជប៉ុនបានអនុម័តនូវឯកសារដ៏ សំខាន់ ចំនួន២ ដែលជាឯកសារគោលតម្រង់ទិសនៃការពង្រីកកិច្ច សហ ប្រតិបត្តិ ការឱ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត ក្នុងការ បើក ទំព័រថ្មី នៃទំនាក់ទំនងអាស៊ាន-ជប៉ុន សម្រាប់ការ លើក តម្កើងសន្តិភាព ការរីកចម្រើនរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់រយៈ ពេល ១០ឆ្នាំ ទៅមុខទៀត រួមមាន៖ ១) សេចក្ដី ប្រកាសចក្ខុវិស័យ រួមស្ដីពី មិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែល ជឿទុកចិត្តគ្នា និង ២) ផែន ការអនុវត្ត នៃ សេចក្ដីប្រកាសចក្ខុវិស័យ រួមនេះ។

នៅក្នុងកិច្ចប្រជុំកំពូល រំលឹកខួបអាស៊ាន-ជប៉ុននេះ សម្ដេចធិបតីបាន វាយ តម្លៃខ្ពស់ចំពោះដំណើរដ៏វែងឆ្ងាយរបស់អាស៊ាននិងជប៉ុន ដែល ជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើ «សាមគ្គីភាពក្នុងភាពចម្រុះ» និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នា បង្ហាញនូវ «កម្លាំង នៃសន្តិភាព» ដែលប្រជាជាតិក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថា តំបន់របស់យើងនឹងមិនក្លាយជា វេទិកាថ្មីមួយទៀតនៃ ជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។ សម្ដេចធិបតី បានកោតសរសើរយ៉ាង ជ្រាល ជ្រៅ ចំពោះការគាំទ្ររបស់ ជប៉ុនក្នុងការអនុវត្តអាទិភាពទាំង ៤ នៃទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមានកិច្ច សហប្រតិបត្តិការលម្ហសមុទ្រ ការតភ្ជាប់គោលដៅអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ ផ្សេងទៀត និង ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការបង្កើនសហថាមពល និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាង AOIP និងចក្ខុវិស័យថ្មី របស់ជប៉ុនស្តីពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានសម្តែងនូវកង្វល់ពីការ បន្ត បាញ់សាកល្បងមីស៊ីលអន្តរទ្វីប ដោយសាធារណរដ្ឋប្រជា មានិត ប្រជាធិបតេយ្យកូរ៉េ និងបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួម ក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយសន្តិវិធី ដើម្បី ជំរុញការរំសាយអាវុធ   នុយក្លេអ៊ែរដោយពេញលេញ អាចផ្ទៀងផ្ទាត់ បាន និងមិនអាចត្រឡប់ថយក្រោយ សំដៅធានា សន្តិភាព និងស្ថិរភាព យូរអង្វែងនៅឧបទ្វីបកូរ៉េ។

សម្តេចធិបតី ក៏បានអំពាវនាវឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័ស លើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន ដើម្បីពួកគេអាចវិលត្រឡប់ ទៅជួប ជុំក្រុមគ្រួសារវិញ។
សម្រាប់ការជំរុញភាពជាដៃគូចិត្តនិងចិត្តគ្រប់ជំនាន់សម្ដេចធិបតី បាន ស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើ ការអភិវឌ្ឍ ធនធាន មនុស្ស ជាពិសេស តាមរយៈកម្មវិធីអប់រំ និងការបង្កើននូវការ យល់ដឹង ទូលំទូលាយរួមទាំងការគាំទ្រដល់វិស័យវប្បធម៌ សិល្បៈ និងកម្មវិធីផ្លាស់ ប្ដូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាព និង ភាពធន់ របស់ យុវជន។ សម្ដេចធិបតី ក៏បាន លើកទឹកចិត្តភាគីជប៉ុនបន្ត គាំទ្រ គម្រោងបណ្ណាសារដ្ឋាន បេតិកភណ្ឌវប្បធម៌ឌីជីថលអាស៊ាន និងការអនុវត្ត សេចក្តី ប្រកាសអាស៊ាន ស្តីពីសមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ។

ចំពោះភាពជាដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ចនិងសង្គមនាពេលអនាគត សម្ដេចធិបតីបានសង្កត់ធ្ងន់លើការគាំទ្រប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី ដែលសេរីបើកចំហមានតម្លាភាព សមភាព និង ផ្អែកលើ វិធានច្បាប់ ព្រមទាំងបញ្ជាក់នូវភាពចាំបាច់ក្នុងការពង្រឹងការ ប្រើប្រាស់ ក្របខ័ណ្ឌ ពាណិជ្ជកម្មពហុភាគី ដឹកនាំដោយ អាស៊ានដែលមាន ការ ចូលរួម យ៉ាងសកម្ម ពីដៃគូទាំងឡាយឱ្យអស់ សក្តានុពល តួយ៉ាងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) និងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP)។

សម្តេចធិបតី ក៏បានសម្តែងការគាំទ្រ ដល់គំនិតផ្តួចផ្តើម សហបង្កើត ឧស្សាហកម្មយានយន្តជំនាន់ថ្មី អាស៊ាន-ជប៉ុន (ASEAN-Japan Next Generation Automotive Industry Co-Creation Initiative) និងគម្រោងរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ក្នុងការកៀរគរមូលនិធិ ៣៥ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ តាមរយៈភាពជា ដៃគូរវាងរដ្ឋនិងឯកជន ក្នុងតំបន់ អាស៊ាន ដោយផ្តោតលើវិស័យ សំខាន់ៗ មួយចំនួន ដូចជា ការតភ្ជាប់ អន្តរកាលបៃតង ការប្រែប្រួល អាកាសធាតុ និងសហគ្រាសធុន មីក្រូ តូច និងមធ្យមជាដើម។ ការគាំទ្រគំនិតផ្តួចផ្តើមទាំងអស់នេះ នឹងរួមចំណែកដល់ការអនុវត្តន៍កម្ម វិធីនយោបាយអាទិភាពរបស់ រាជ រដ្ឋាភិបាលកម្ពុជាផងដែរ ជាពិសេស ការ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការនាំមកនូវ កាលានុវត្តភាពថ្មីៗ និងការបង្កើតឱកាស ការងារ។

នៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីជប៉ុន ក៏បានប្រកាសផងដែរនូវ សកម្មភាពថ្មីក្រោមកម្មវិធី «ភាពជាដៃគូដើម្បីកសាង អនាគត» ដែលមានទឹកប្រាក់ចំនួន ៤០ពាន់លានយ៉េន (ប្រមាណ ២៨១,៤៤ លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ និង គម្រោង ដែលមានទឹកប្រាក់ចំនួន ១៥ពាន់លានយ៉េន (ប្រមាណ ១០៥,៥៤ លានដុល្លារ អាមេរិក) សម្រាប់កិច្ចការស្រាវជ្រាវ អន្តរជាតិ និង កា រផ្លាស់ប្ដូរការ បណ្ដុះ បណ្តាលមូលធនមនុស្ស ។ ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រគំនិតផ្តួចផ្តើមទាំងពីរនេះ និងបានបង្ហាញពីការ ត្រៀម ខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តឱ្យ បានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាព ខ្ពស់។

សម្រាប់វិស័យថាមពល កម្ពុជា បានបញ្ជាក់ពីជំហរឹងមាំជាមួយ នឹង សហគមន៍បំភាយឧស្ម័ន សូន្យអាស៊ី (Asia Zero Emission Community) ក្នុងការជំរុញ អន្តរកាល ថាមពលស្អាត និងសមធម៌ ដើម្បីឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន និងការបំភាយឧស្ម័ន សូន្យ នៅអាស៊ី។ មូលដ្ឋានគ្រឹះនៃអន្តរកាល ថាមពលរបស់កម្ពុជា គឺស្រប គ្នាជាមួយនឹងសកម្មភាពរួមដែលជាចក្ខុវិស័យ នៃសហគមន៍ បំភាយ ឧស្ម័ន សូន្យអាស៊ី។កម្ពុជាជឿជាក់លើកិច្ចសហការរួមគ្នាដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ និងយល់ស្រប អំពីវិធី សាស្ត្រដែលផ្អែកទៅតាមស្ថានភាព តំបន់ និងសង្គមរបស់ប្រទេសនីមួយៗ។ ក្នុងនោះ យុទ្ធសាស្ត្រ អព្យាក្រឹតកាបូនរបស់កម្ពុជា ឈរ លើសសរស្តម្ភចំនួន ៣ រួមមាន៖ ការបង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញ ការលើកកម្ពស់ ប្រសិទ្ធភាពថាមពល និងការ ពង្រីក អគ្គិសនី    ភាវូបនីយកម្ម។ ស្របពេលកម្ពុជាកំពុងធ្វើការកែលម្អ កម្ពុជាមានការតាំងចិត្តខ្ពស់ មាន ចក្ខុវិស័យ ច្បាស់លាស់ ដើម្បីសម្រេចឱ្យបានអនាគតថាមពល មួយ ប្រកបដោយចីរភាព វិបុលភាព និងស្អាត សម្រាប់ប្រទេសជាតិរ បស់ យើងនិងតំបន់៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner