រដ្ឋមន្រ្តី៖ កិច្ចការដែលជាអាទិភាពគន្លឹះរបស់ក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បាន បញ្ជាក់ថា ក្រៅពី «ការកែទម្រង់ការប្រឡង ជ្រើសរើស មន្រ្តី រាជការ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព» កិច្ចការដែលជាអាទិភាពគន្លឹះមួយផ្សេងទៀត របស់ ក្រសួងមុខងារសាធារណៈគឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្ម ស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព»។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្ដាញសង្គមតេឡេក្រាម ផ្លូវការនៅថ្ងៃទី ១៨ ខែធ្នូដោយបន្តថា ក្នុងរយៈពេលកន្លងមកនេះ យើងបាន និងកំពុងធ្វើរួចជាស្រេចហើយជុំវិញការងារពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន រាប់បញ្ជូលតាំងពីស្មារតីនៃការ តាក់តែង អនុក្រឹត្យ «ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ», ការ កែលម្អរចនាសម្ព័ន្ធដើម្បីប្រើប្រាស់ មន្ត្រី រាជការឱ្យស្របតាមចំណេះ ជំនាញ និងបទពិសោធន៍ ហើយប្រើប្រាស់ឱ្យអស់ពីសក្តានុពល, ការកំណត់និយាមប្រតិបត្តិ ប្រព័ន្ធ ការងារ និងទម្លាប់ការងារច្បាស់លាស់ រួមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍសមត្ថភាព ផ្សេងៗទៀត។

ឯកឧត្តមបន្តថា បន្ថែមលើនេះជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋាននានាជា បន្ត បន្ទាប់ ដូចអ្វី ដែលយើងកំពុងធ្វើនាពេលនេះ គឺជាសកម្មភាពបន្ថែមមួយកម្រិតទៀត ក្នុងគោលដៅជួបប្រតិបត្តិករជាក់ស្តែងដើម្បីជជែកគ្នា ឈ្វេងយល់ពីគ្នា ស្តាប់របាយការណ៍ និងបញ្ហាប្រឈមដោយផ្ទាល់ ហើយស្វែងរក ដំណោះ ស្រាយរួមជាមួយគ្នា។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា “ដំណើរការទាំងអស់នេះ គឺជា ចំណែកការងារតូចៗរួមបញ្ចូលគ្នា ដែលក្រសួងមុខងារ សាធារណៈ បានចាប់ផ្តើមធ្វើជាបន្តបន្ទាប់រួចមកហើយ ក្នុងគោលដៅឆ្លើយតបទៅ នឹង គោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចធិបតី នាយក រដ្ឋមន្ត្រី។ ទោះបីជាយើងបានសម្រេច ការងារជា ច្រើនរួចមកហើយ ក៏ពិតមែន តែយើងនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្ត”៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner