រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ គ្រួសារមានការរស់នៅស្អាត នាំមកនូវ សុភមង្គល ក្នុងគ្រួសារនិងសង្គមជាតិទាំងមូល

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នា ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានលើកទឹកចិត្តឱ្យពលរដ្ឋចូលរួម ប្រកាន់ខ្ជាប់នូវការរស់នៅជាមួយភាពស្អាត មានអនាម័យល្អ ដើម្បី ភាពរីករាយ សុខភាពល្អ និងបង្កើតសុភមង្គល សម្រាប់គ្រួសារមាន ក៏ដូចជាសង្គម។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងរំលឹកអំពី ស្មារតី ស្អាត របស់ មនុស្សគ្រប់ៗរូប ដែលត្រូវតែមានការ គិតគូរពីហានិភ័យ បរិស្ថាន នានា ដែលតែងតែកើតមាន មកលើសង្គមមនុស្ស និង ជួយ ដាស់តឿន ដល់សហគមន៍ជាតិ ។ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ ពីភាព ស្អាត ដើម្បីផលប្រយោជន៍មនុស្សគ្រប់រូប គ្រួសារនីមួយៗ និង សេដ្ឋកិច្ច-សង្គមជាតិយើងទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ប្រសិន បើ ប្រជាពលរដ្ឋយើង ១៧លាននាក់ បានជ្រួតជ្រាប និងចូលរួម យុទ្ធនាការ កាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើ ប្លាស្ទិកទេ» ជំរុញ ឱ្យ មន្រ្តីបន្តប្រឹងប្រែងផ្សព្វផ្សាយ កសាងសង្គមមួយ ស្អាតនៅកម្ពុជា ស្អាតផ្តើមពីសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាម សាលារៀន មួយជំហាន ម្តងៗ ឆ្ពោះទៅមូលដ្ឋានស្អាត សង្គមយើងស្អាត ដែលភាពស្អាតនឹង ចេញ ពីបេះដូង ហើយបន្តទៅកូនចៅជំនាន់ក្រោយស្អាត ហើយភាព ស្អាតនេះ ជាមោទកភាពរបស់កម្ពុជា នៅក្នុងពិភពលោក សម្រាប់ មនុស្សជាតិទូទៅ ជាពិសេសនាំនាវាកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលត្រូវបានការជំរុញឲ្យនាវាបរិស្ថាន ធ្វើដំណើរទៅមុខ ជាមួយយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលបានបង្កើត ឡើងក្រោម ការ ចង្អុលលបង្ហាញ ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានកង់បង្វិល នៃយុទ្ធសាស្រ្តអាទិភាពសំខាន់ គឺភាពស្អាត បៃតង និងចីរភាព ស្របគោលដៅយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕
ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner