សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ជំងឺមិនឆ្លងបានជះឥទ្ធិពល យ៉ាងខ្លាំងក្នុងការកាត់បន្ថយគម្លាតយេនឌ័រ និងបានបង្កើនជា បន្ទុក បន្ថែមដល់ស្រ្ដី

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះ មហាក្សត្រ និងជាប្រធានសមាគមសមាជិកសភា កម្ពុជាដើម្បីប្រជា រាស្រ្ដ និងការអភិវឌ្ឍ បានអញ្ជើញ ជាអធិបតិក្នុងពិធីបិទសិក្ខា សាលា ពិគ្រោះយោបល់ស្ដីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងវិធានការដើម្បី កាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» សណ្ឋាគារកាំបូឌីយ៉ាណា នារសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើ រចំពោះលទ្ធផលនៃអង្គសិក្ខាសាលាដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យគួរជាទីកត់សម្គាល់ តាមរយៈ ការចែករំលែកនូវបទពិសោធន៍ និងការចែករំលែកអំពីក្របខ័ណ្ឌ យន្តការបង្ការ និងការពារជំងឺ មិនឆ្លង ទៅតាមបរិបទនៃប្រទេសរៀងគ្នាខ្លួន ដើម្បីជាការសិក្សា រៀនសូត្រពី គ្នាទៅវិញទៅមក សម្រាប់សុខុមាលភាពប្រជាជន របស់យើងស្រប តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យរួមរបស់ អាស៊ាន។ លទ្ធផលក្នុងថ្ងៃនេះនឹងក្លាយជាធាតុចូលដ៏ សំខាន់ សម្រាប់ ពង្រឹងការអនុវត្តផែនការសកម្មភាព ស្តីពីការការពារ និង ការប្រយុទ្ធ នឹង ជំងឺមិនឆ្លង ២០១៨-២០២៧។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ជំងឺមិនឆ្លងនេះ មិន ត្រឹម តែជាកង្វល់ផ្នែកសុខុមាលភាពរបស់ប្រជាជនវ័យចាស់នោះទេ យុវជន ប៉ុណ្ណោះទេ វាបានបង្ករឲ្យប៉ះពាល់ដល់ សង្គម-សេដ្ឋកិច្ច ដែលបញ្ហា នោះប្រឈមនឹងជំងឺមិនឆ្លងរ៉ាំរ៉ៃជាច្រើនផងដែរ មានដូចជាជំងឺទឹកនោម ផ្អែម ជំងឺលើសឈាម និងលើសជាតិខ្លាញ់ជាដើម ដែលជាបច្ច័យនៃ របបរស់នៅ និងរបបអាហារដែលគ្មានសុខភាព និងសុវត្ថិភាព និងបាន ជះឥទ្ធិពលក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយគម្លាតយេនឌ័រ នៅក្នុងគ្រប់ទិដ្ឋភាព គ្រប់វិស័យ ដោយបានបង្កើនជាបន្ទុកបន្ថែម ដល់ ស្រ្ដី ក្នុងការឈោងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីសម្រេច សក្ដានុពល របស់ ខ្លួនឱ្យបានពេញលេញ៕
ដោយ៖ ថេត វិចិត្រ,ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner