សម្តេចធិបតីហួសចិត្តវិធីសាស្ត្រក្រុមប្រឆាំងប្រមូលមនុស្សធ្វើបាតុកម្ម តាមរយៈការចាប់ឆ្នោតយករង្វាន់ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីហួសចិត្ត នៃវិធីសាស្ត្រប្រមូលមនុស្សមកធ្វើបាតុកម្ម ប្រឆាំងដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា។

ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុកដោយបារម្ភខ្លាចក្រែងមានមនុស្សមកចូលរួមតិចតួច ក្នុងការជួបប្រជុំគ្នា ក្រោមលេសធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសេរតាមបណ្តាញសង្គមផ្តល់រង្វាន់លើកទឹកចិត្ត តាមរយៈការចាប់ឆ្នោតឱ្យរង្វាន់។

សម្តេចធិបតី ក្នុងប្រសាសន៍ថ្លែង ទៅកាន់ពលរដ្ឋខ្មែរប្រមាណជាង ២ពាន់នាក់ក្នុងប្រទេសជប៉ុន ដែលបានមកជួបជុំគ្នា ក្នុងសាលដ៏ធំមួយ នាថ្ងៃទី១៦ធ្នូ បានថ្លែងបង្ហាញក្តីហួសចិត្ត។ ក្រុមធ្វើនយោបាយប្រឆាំងក្រោមមេខ្លោងអូសទាញ សម រង្ស៊ី ដើម្បីមហិច្ឆិតានយោបាយរបស់ខ្លួន និងការបំរើចលនាបដិវត្តន៍ពណ៌ បានចោទថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីបន្តពូជ និងចោទថាជានាយករដ្ឋមន្ត្រីមិនស្របច្បាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសារប្រាប់ទៅអ្នករៀបចំធ្វើបាតុកម្មប្រឆាំង ដោយសម្តីបញ្ជាក់យ៉ាងនេះ។

ads banner