អធិការរងនគរបាលក្រុងកំពត ត្រូវបណ្តេញចេញពីការងារ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន (Video Inside)

អធិការរងក្រុងកំពតម្នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោយការរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវបទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ណា ដែលគេរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បន្តបំរើកិច្ចការក្នុងអង្គភាពជួរនគរបាលទៀតឡើយ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី១៧ធ្នូបានបញ្ជាក់ជុំវិញការបណ្តេញចេញ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងនគរបាលក្រុងកំពត បន្ទាប់ពីរកឃើញថា មានពាក់ព័ន្ធជាមួយករណីប្រើប្រាស់គ្រឿងញៀន និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសកងកម្លាំងនគរបាលជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ទៀតថា ការបណ្ដេញអធិការរងម្នាក់នេះ ចេញពីក្របខ័ណ្ឌ គឺជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពត គឺត្រូវដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។

ads banner