រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ការបណ្តេញមន្ត្រីជាប់ពាក់ព័ន្ធគ្រឿងញៀនចេញពីជួរនគរបាល (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ការសំអាតជួរផ្ទៃក្នុងមន្ត្រីនគរបាលទាំងអស់ ដោយមិនអនុញ្ញាតឱ្យអ្នកមានសារធាតុញៀនជាប់នឹងខ្លួន ឬអ្នកណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ស្ថិតក្នុងជួរអង្គភាពមន្ត្រីអនុវត្តច្បាប់ទៀតឡើយ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ទីតាំងមណ្ឌលសំចត និងស្តារនីតិសម្បទា ប៉ោយប៉ែត» ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, លោករដ្ឋមន្ត្រី ស សុខា បានថ្លែងបញ្ជាក់ភាពដាច់ណាត់ មិនឱ្យមានមន្ត្រីនគរបាលណាមួយ បំរើកិច្ចការបន្តឡើយ ប្រសិនបើរកឃើញមានសារធាតុញៀន។

កិច្ចការសំអាត និងគ្រប់គ្រងគ្រឿងញៀន គឺជាផ្នែកអាទិភាពដ៏ធំមួយ របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា ដែលប្តេជ្គាការបង្ក្រាប និងកាត់បន្ថយបញ្ហាប្រើប្រាស និងជួញដូរនេះឱ្យបានច្រើនបំផុត។

របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣នេះ កម្លាំងមានសមត្ថកិច្ចបានបង្ក្រា គ្រឿងញៀនចំនួន ៣ពាន់ ១៤៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៧ពាន់ ៤៨០នាក់ ជាមួយនឹងការរឹបអូសគ្រឿងញៀនចំនួន ៨៣៨គីឡូក្រាម និង៧៧២ក្បៀស៦ក្រាម។

ads banner