គជបថ្មីប្តេជ្ញាកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត (Video Inside)

សមាសភាពថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ការប្តេជ្ញាចិត្ត ការកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា។

សមាសភាពថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានប្រធាន អនុប្រធាន និងសមាជិកចំនួន ៩នាក់ បានបញ្ជាក់ការប្តេជ្ញាចិត្តនេះ កាលពីសប្តាហ៍មុន បន្ទាប់ត្រូវបានតែងតាំងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅមុនការត្រៀមរៀបចំចាត់ចែងការបោះឆ្នោតអសកល ចំនួនពីរនៅក្នុងឆ្នាំ២០២៤ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។

សមាសភាពថ្មីរបស់គជបទាំង ៩ បានប្តេជ្ញាថា គេ «នឹងបន្តសកម្មភាពរបស់ខ្លួនឱ្យបានល្អ, រៀបចំការបោះឆ្នោតទៅតាមអាណ្ណត្តិឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងទទួលយកបានពីម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា…ដែលជាការប្តេជ្ញាចិត្ត និងជំហរឥតងាករេ ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា»។

ads banner