មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា តម្លៃជាង ២លានដុល្លារសម្ពោធដាក់ឱ្យប្រើប្រាស់ (Video Inside)

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា តម្លៃជាង ២លានដុល្លារត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការខេត្តបន្ទាយមានជ័យ។

ពិធីសម្ពោធមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាប៉ោយប៉ែត ស្ថិតនៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត បានធ្វើនៅថ្ងៃទី១៨ធ្នូនេះ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះនេះ គឺជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃ ដែលបានសាងសង់អស់រយៈពេល ១ឆ្នាំ ដោយចាប់ផ្ដើមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស តាមរយៈការផ្ដល់សេវាសមស្រប, ទប់ស្កាត់រាល់អំពើជួញដូរមនុស្ស ក្នុងប្រទេស និងឆ្លងកាត់ព្រំដែន, ជាពិសេសការជួយជនរងគ្រោះ តាមរយៈការស្តារនីតិសម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង របស់កម្ពុជា និងតម្រូវការចំពោះមុខ។

ads banner