រលកកម្តៅវាយប្រហារទីក្រុង Porto Alegre ប្រទេសប្រេស៊ីល

ប្រាស៊ីលីយ៉ា៖ ប្រជាជនរស់នៅទីក្រុង Porto Alegre រដ្ឋ Rio Grande do Sul កំពុងជួបប្រទះនឹងរលកកំដៅ ដែលកំពុងវាយប្រហារតំបន់ភាគច្រើនរបស់ប្រទេសប្រេស៊ីល។

វិទ្យាស្ថានជាតិឧតុនិយម (Inmet) បានចេញការប្រកាសអាសន្នពីរលក “កំដៅខ្លាំង” នៅក្នុងរដ្ឋយ៉ាងហោចណាស់ ១៥ របស់ប្រទេសប្រេស៊ីល។ អ្នកលក់ដូរតាមចញ្ចើមផ្លូវនៅទីក្រុង Porto Alegre លោក Luiz Claudio Souza បាននិយាយថា ខ្ញុំធ្លាប់ជួបប្រទះរលកកំដៅពីមុនមកដែរ តែរលកំដៅលើកនេះ វាពិតជាក្តៅខ្លាំងណាស់។ ខ្ញុំចង់ឈឺដោយសារវា… វាពិតជាពិបាកណាស់។

រីឯអ្នកជំនាញកុំព្យូទ័រ លោក Oscar Serrano បានបញ្ជាក់ថា ខ្ញុំជឿថា សព្វថ្ងៃនេះ យើងកំពុងរស់នៅជាមួយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយសារទង្វើរបស់មនុស្ស មិនបានថែរក្សាភពផែនដី។ ដូច្នេះពួកយើងនឹងរងការឈឺចាប់ ដែលជាលទ្ធផលបង្កឡើងពីរលកកម្តៅ, អាកាសធាតុអាក្រក់ និងខ្យល់ព្យុះជាដើម។

សូមរម្លឹកថា នៅថ្ងៃទី១៣ ខែធ្នូនេះ តំណាងមកពីប្រទេសជិត២០០ បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាសកល ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ហើយនេះជាកិច្ចព្រមព្រៀងដំបូងបង្អស់ ដែលបង្ហាញពីទីបញ្ចប់នៃយុគសម័យប្រេង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner