ស្រ្តីខ្មែរម្នាក់ទទួលបានពាន់រង្វាន់ធុរៈកិច្ចកំពុងឈានមុខគេផ្នែកអាហារបំប៉ននឹងសុខភាព នៅប្រទេសថៃ ក្នុងកម្មវិធី Thailand health and Beauty award

ភ្នំពេញ ៖ ស្រ្តីខ្មែរម្នាក់ជាម្ចាស់ប្រេនដ៏ល្បីមួយរូបបានយកផលិតផលដែលជាប្រេនបង្កើតដោយខ្លួនឯងផ្ទាល់ ទៅបង្ហាញនៅឆាកអន្តជាតិក្នុងកម្មវិធី Thailand health and Beauty award ជាបុគ្គលទីមួយរបស់កម្ពុជា ដែលខាងប្រទេសថៃបានផ្តល់ពាន់រង្វាន់ធុរៈកិច្ចកំពុងឈានមុខគេផ្នែកអាហារបំប៉ននឹងសុខភាព ។

លោកស្រី សាន់ សុខខេង ឬ ម្ចាស់ប្រេនអនឡាញ Happy Sweet Oshop ត្រូវបានសារព័ត៌មានក្នុងប្រទេសថៃជាច្រើនចុះផ្សាយសរសើរលោកស្រីដែលជាកូនខ្មែរម្នាក់ឆ្នើមនៅលើវិស័យមុខជំនួញអាហារបំប៉ននិងសម្រស់ ដោយទទួលពានរង្វាន់ឆ្នើមនៅលើអន្តរជាតិ រៀបចំឡើងក្នុងប្រទេសថៃគ្រាដែលបណ្តាក្រុមហ៊ុនធំរាប់រយចូលរួម ។

Green apple fiber ជាផលិតផលមួយដែលផ្សំឡើងពីកាកសរសៃធម្មជាតិដែលចម្រាញ់ចេញពីរុក្ខជាតិធម្មជាតិសុទ្ធសាធជួយដល់ការបន្ទោរបង់នឹងជួយអោយក្បាលពោះរាបស្មើ, រាងស្អាតព្រមទាំងជួយអោយក្រពះពោះវៀនមានសុខភាពល្អថែមទៀតផងថែមទាំងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវ និងទទួលបានការគ្រាំទ្រខ្លាំងបំផុតនៅប្រទេសកម្ពុជាអស់រយៈពេល ៦ឆ្នាំមកហើយ ។

ក្នុងឱកាសនោះផងដែល លោកស្រីម្ចាស់ម្ចាស់ប្រេនអនឡាញ Happy Sweet Oshop ក៏បានផ្តាំផ្ញើរដល់អតិថិជនដែលតែងតែគ្រាំទ្រផលិតផល Green Apple Fiber អស់រយៈពេល ៦ឆ្នាំមកនេះ ដែលអោយផលិតផលមួយនេះមានឈ្មោះបោះសំលេងនឹងជួយលើកទឹកចិត្តដល់កូនខ្មែរ ហើយក៏សង្ឃឹមថាអតិថិជនទាំងអស់និងនៅតែជួយបន្តគ្រាំទ្របន្ថែមទៀត ។

លោកស្រីបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ខាងមុខនេះ នឹងមានការបង្កើតផលិតផលថ្មីជាប្រភេទចាហួយដែលមានឈ្មោះថា Super Jelly Fiber ជាជំនាន់ក្រោយរបស់ Green Apple Fiber ជម្រើសក្នុងការទទួលទានដើម្បីសុខុមាលភាពប្រជាជនកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner