គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ខែធ្នូ បណ្តាលឲ្យ មនុស្សស្លាប់ ១២នាក់ និងរងរបួស ២៦នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះ ថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៨លើក បណ្ដាលឲ្យ មនុស្សស្លាប់ ១២នាក់និងរងរបួសធ្ងន់ស្រចំនួន ២៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមាន គ្រោះ ថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០៤នាក់ មិនគោរពសិទ្ធិ ០៨លើក ស្លាប់ ០៥នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ មិនគោរពសញ្ញា ០១លើក ស្លាប់ ០នាក់ និង កត្តាយាន ០១លើក ស្លាប់ ០២នាក់៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner