ជនសង្ស័យ ៦០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទ ល្មើស គ្រឿងញៀន ទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី១៨ ខែធ្នូ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក យោង តាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន ៦០នាក់ ត្រូវបានសមត្ថកិច្ច ជំនាញ ធ្វេី ការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿង ញៀនចំនួន ២៥ករណី ទូទាំង ប្រទេស នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៦នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៨នាក់ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ២៦នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែធ្នូ រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ១០៥២,៩៦ក្រាម និង ២៣កញ្ចប់តូច ។ មេតំហ្វេតាមីន (Wy) ស្មើ ៤០,៣៤ក្រាម ។ អុិចស្តាសុី (mdma) ស្មើ ២៤៦,០ក្រាម ។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner