សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ផ្សព្វផ្សាយសក្តានុពលវិនិយោគ នៅកម្ពុជា ដល់បណ្តាវិនិយោគិនជប៉ុន នៅទីក្រុងតូក្យូ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខា សាលា វិនិយោគកម្ពុជាឆ្នាំ២០២៣ «ការផ្លាស់ប្តូរបរិយាកាសវិនិយោគ និង សក្តានុពល នៃការធ្វើធុរកិច្ច» នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ដល់បណ្តាវិនិយោគិនជប៉ុន ។

សិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ មានការសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅ ប្រទេសជប៉ុន ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារមិស៊ូហ៊ុ (Mizuho) ដោយមាន ការចូលរួមដោយលោក អ៊ីស៊ីហ្គូរ៉ូ ណូរីហ៊ីគូ( ISHIGURO Norihiko) ប្រធាន និងជានាយកប្រតិបត្តិ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករ នៃប្រទេស ជប៉ុន ប្រមាណ៣០០នាក់។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានបានថ្លែងថា “ ជប៉ុន គឺដៃ គូពាណិជ្ជកម្មនិងវិនិយោគដ៏ធំជាងគេបង្អស់មួយរបស់កម្ពុជា ហើយក៏ ជា ប្រទេសផ្តល់ជំនួយដ៏ធំជាងគេមួយផងដែរ កម្ពុជា ដែលបានចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។
អ្នកឧកញ៉ា គិត ម៉េង បានង្ហាញដល់បណ្តាវិនិយោគិនជប៉ុនថា “រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាដាក់ចេញ នូវ យុទ្ធសាស្ត្របញ្ចកោណដែលជា ផែនការរយៈពេលវែងសំដៅ សម្រេចឱ្យបានកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

អ្នកឧកញ៉ាបង្ហាញសង្ឃឹមថា សិក្ខាសាលានេះនឹងដើរតួជា គ្រឿងជំរុញ លំហូរពាណិជ្ជកម្មនិង វិនិយោគកិច្ចសហប្រតិបត្តិការធុរកិច្ចនិង នវានុវត្តន៍ និងការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាង ប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ ដល់ វិនិយោគិនជប៉ុនថា កម្ពុជាមានសក្តានុពលច្រើន រាជរដ្ឋាភិបាលបាន រៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងបានបង្កលក្ខណៈងាយស្រួលសម្រាប់ អ្នកវិនិយោគ។

សម្តេចធិបតី បានលើកឡើងពីការយកចិត្តទុកដាក់ដល់វិស័យឯកជន ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាដៃគូរជាមួយនឹងរាជរដ្ឋាភិបាល។ សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលក៏នឹងពង្រឹងកិច្ច សន្ទនា ជាមួយវិស័យឯកជនឱ្យកាន់តែខ្លាំងឡើងតាមរយៈការរៀប ចំ វេទិការាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យបានទៀងទាត់ ដោយសម្តេច អញ្ជើញធ្វើជាអធបិតីដោយផ្ទាល់តែម្តង។

សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងអ្នក ធ្វើធុរកិច្ចជប៉ុនចូលមកសិក្សា និងវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ការគាំទ្រ និងកិច្ចសម្រប សម្រួលគ្រប់រូបភាព ដើម្បីឱ្យធុរជន និងអ្នកវិនិយោគបរទេស អាចធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាប្រកបដោយផ្លែផ្កា និងរីក ចម្រើន»។

សូមជម្រាបថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនង ការទូត រវាងកម្ពុជា និងជប៉ុន។ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែល ឆ្លុះបញ្ចាំងពីជម្រៅ និងវិសាលភាព នៃកិច្ចសហប្រតិបត្តិការ និងជំនឿ ទុកចិត្តគ្នាទៅវិញទៅមកដែលត្រូវបានកសាង អស់រយៈពេលជាច្រើន ឆ្នាំមកហើយ។ ជប៉ុន គឺដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំជាងគេ បង្អស់មួយ បស់កម្ពុជាហើយក៏ជា ប្រទេសផ្តល់ជំនួយដ៏ធំជាងគេ មួយផងដែរដែលបានចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម កម្ពុជា ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner