អភិបាលខេត្តកំពង់ចាមចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការ ស្ថាបនាស្ពានឬស្សីឆ្លងកាត់ទន្លេមេគង្គ ដើម្បីរៀបចំព្រឹត្តិការណ៍ ឆ្លងឆ្នាំសកល
កំពង់ចាម៖ កាលពីព្រឹកថ្ងៃអង្គារទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរ មូលដ្ឋាន និងក្រុមបច្ចេកទេស អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនាស្ពានឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះ ទៅ កាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ក្នុងគោលបំណង ដើម្បីរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសលល ឆ្នាំ២០២៣-២០២៤ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។
លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឱ្យ ដឹង ថា ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយខាង មុខ វត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយ ដ្ឋាន ឆ្នេរកោះប៉ែន មានប្រវែង ១ ០០០ ម៉ែត្រ ,ទទឹង ២ ម៉ែត្រ ។ បច្ចុប្បន្ន សាងសង់បានជាង ៩០ភាគរយ ហើយ ។ស្ពានឬស្សីនេះ អាចនឹង សាងសង់រួច ក្នុងពេលឆាប់ៗនេះ ។ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងឡាយ អាចធ្វើដំណើរឆ្លងកាត់ស្ពានដោយថ្មើជើង មកកម្សាន្ត នៅឆ្នេរកោះប៉ែននេះ ចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ៕
ដោយ៖លីពៅ