រយៈពេល២៤ម៉ោង កម្ពុជាជាប្រទេសតែមួយគត់ ក្នុងអាស៊ាន ដែលមានអ្នកឆ្លង ២ករណី (Video Inside)

នៅទូទាំងអាស៊ាន មានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលមានការឆ្លងជំងឺកូវីដ១៩ ។ ការឆ្លងនៅកម្ពុជាថ្ងៃនេះ មានចំនួន ២ករណី។ តួលេខឆ្លងនៅថ្ងៃនេះ បានថយចុះច្រើនដល់ ២ពាន់ ៣៩២ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៥៩ម៉ឺន ៧ពាន់ ៥៦៦ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ១៣២នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៩លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៥ម៉ឺននាក់៕

ads banner